Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្ដែងៗ បុរស ចិន ប្រថុយជីវិតជួយសង្គ្រោះអ្នកជិតខាងពីទឹកជំនន់

បានផុស

នៅ

កាលពីថ្ងៃទី ១៤ ខែសីហា យោងតាមសារព័ត៌មាន Xinhua បានផ្សាយឡើងវិញនូវវីដេអូមួយដែលរីករាលដាលលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនព្រាត ដោយបង្ហាញពី​ហេតុការណ៍​បុរសម្នាក់​ប្រថុយជីវិតជួយអ្នកភូមិដែលជាប់គាំងទឹកជំនន់​ នៅក្នុងទីក្រុង Wuchang ខេត្ត Heilongjiang នៃ​ភាគ​ឦសាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែអាត់វីដេអូបង្ហាញពីបុរសម្នាក់​ជាប់នៅលើ​អេស្កាវ៉ាទ័រ ដែលត្រូវទឹកហូរបោកបក់​មក​លើខ្លួនដ៏រន្ធត់​ក្រៃលែង។ មុនពេលមានគេមកជួយគាត់ បុរស​ដដែល​ប្រឹងស្រវា​ហែល​ទឹក​កណ្ដាល​ទន្លេដែល​កំពុង​ហូរខ្លាំង វិះតែត្រូវកម្លាំងទឹកកួចយកទៅបាត់។

ទោះយ៉ាងណាក៏ដោយ ក្រោយ​មក​មាន​បុរស​ម្នាក់​ទៀត​ដែលនៅកៀកនោះ បន្ទាប់ពីឃើញហេតុការណ៍ភ្លាមៗ គាត់ប្រញាប់ប្រញាល់តចុះទៅជួយអ្នកដែលរស់នៅភូមិជាមួយគាត់ដោយមិនបង្អង់យូរឡើយ។

ផ្អែកតាមរបាយការណ៍បញ្ចាក់ឲ្យដឹងថា ការ​ជួយ​សង្គ្រោះ​បុរសជាប់គាំងកណ្ដាលទន្លេ ត្រូវ​ចំណាយ​ពេល​យូរគួរសម ទម្រាំអាចយោងខ្លួនអ្នកទាំងពីរមកបាន ខណៈដែលពួកគេបាន​វិលត្រឡប់​មកកាន់​ច្រាំង​វិញ​ដោយ​សុវត្ថិភាពក្រោមការជួយព្រោងព្រាតពីអ្នកជិតខាងដូចគ្នា៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖នារីថៃមួយក្រុម នាំភាពអាម៉ាស់ដល់ប្រទេស ក្រោយរាំដាក់ Tik Tok លើរថភ្លើងនៅជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម