ព័ត៌មានអន្ដរជាតិ
អាមេរិក បារម្ភខ្លាំងអំពីទំនាក់ទំនង ដែលកាន់តែស្អិតរមួត រវាង ចិននិងរុស្ស៊ី
ប៉ុន្មានថ្ងៃបន្ទាប់ពីមន្ទីរបញ្ចកោណបញ្ជូននាវាចម្បាំងទៅប្រឈមមុខជាមួយនាវាចិននិងរុស្ស៊ី ដែលចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករួមគ្នា, ក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកពិតជាព្រួយបារម្ភ ចំពោះទំនាក់ទំនងដែលកាន់តែស្អិតរមួតរវាងទីក្រុងប៉េកាំងនិងមូស្គូ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី១៥ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បានពិភាក្សាអំពីកិច្ចប្រជុំកំពូលនាពេលខាងមុខ រវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលត្រូវបានគេរំពឹងថា នឹងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើប្រទេសចិន។
នៅពេលសួរថាតើ ជំនួបនោះអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតបណ្តាញទំនាក់ទំនងឡើងវិញ ជាមួយទីក្រុងប៉េកាំងដែរឬក៏អត់ លោក Patel បានឆ្លើយតបដោយភាពវិជ្ជមាន ប៉ុន្តែបន្តបង្ហាញពីក្តីព្រួយបារម្ភអំពីទំនាក់ទំនងរុស្ស៊ី-ចិន។

លោកនិយាយថា “យើងបានដឹងយ៉ាងច្បាស់អំពីក្តីព្រួយបារម្ភ ដែលចិននិងរុស្ស៊ីបន្តទំនាក់ទំនងរបស់ពួកគេ និងរឿងដែលពួកគេធ្វើ។ ដូច្នេះ យើងនឹងបន្តតាមដានរឿងទាំងអស់នេះដោយសមរម្យបំផុត”។
ការកត់សម្គាល់របស់លោក Patel កើតឡើងភ្លាមៗ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បញ្ជូននាវាពិឃាដនាំផ្លូវមីស៊ីល ជាច្រើនគ្រឿង ទៅរំខានការល្បាតរបស់កងទ័ពជើងទឹករុស្ស៊ីនិងចិន នៅក្បែរឆ្នេរសមុទ្ររដ្ឋអាឡាស្កា អំឡុងពេលសមយុទ្ធយោធារួមគ្នាមួយ ខណៈសមាជិកសភាគណបក្សសាធារណរដ្ឋជាច្រើនរូប បានចាត់ទុកឧបទ្ទវហេតុនោះថាជា “ការញុះញង់”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានទទូចថា “សកម្មភាពនេះ មិនសំដៅលើភាគីទីបីណាមួយឡើយ ហើយគ្មានជាប់ពាក់ព័ន្ធជាមួយស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្ននោះទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ព្រមានសងសឹកចាស់ដៃ ក្រោយអនុប្រធានាធិបតីតៃវ៉ាន់ ធ្វើ ទស្សនកិច្ច អាមេរិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត