ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយអេក្វាឌ័រ ម្នាក់ទៀត ត្រូវគេចូលបាញ់សម្លាប់ ដល់ក្នុងផ្ទះ
មេដឹកនាំគណបក្សរបស់ប្រទេសអេក្វាឌ័រ លោក Pedro Briones ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅឯផ្ទះរបស់គាត់ ក្នុងខេត្ត Esmerallas ភាគខាងជើង កាលពីថ្ងៃអង្គារទី១៥ខែសីហា ដែលនេះគឺជាការធ្វើឃាតអ្នកនយោបាយមួយរូបទៀត នៅក្នុងប្រទេស។

ការបាញ់សម្លាប់លោក Briones កើតឡើងត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេក្ខជនប្រធានាធិបតី លោក Fernando Villavicencio ត្រូវបានបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ នៅក្នុងរដ្ឋធានី គីតូ។
លោកស្រី Luisa Gonzalez បេក្ខជននាំមុខមួយរូប ក្នុងការបោះឆ្នោតថ្ងៃទី២០ខែសីហាមកពីគណបក្សបដិវត្តន៍ពលរដ្ឋ ដែលក៏ជាគណបក្សរបស់លោក Briones ផងដែរ បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ប្រទេសអេក្វាឌ័រ កំពុងជួបប្រទះនូវយុគសម័យដ៏បង្ហូរឈាមបំផុតរបស់ខ្លួន”។

ក្រោយហេតុការណ៍ខាងលើ លោកស្រី Gonzalez បានប្រាប់សារព័ត៌មាន Associated Press ថា លោកស្រីបានបង្កើនសន្តិសុខផ្ទាល់ខ្លួន ប៉ុន្តែបដិសេធពាក់អាវក្រោះការពារគ្រាប់ ព្រោះលោកស្រីជឿលើព្រះតាមថែរក្សា។
អាជ្ញាធរមិនបានបញ្ជាក់លម្អិតអំពីករណីឃាតកម្មលោក Briones ទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គាត់ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើង ដែលក្រោយមកបានជិះម៉ូតូគេចខ្លួន។
សូមបញ្ជាក់ ខេត្ត Esmeraldas ស្ថិតនៅតាមព្រំដែនប្រទេសអេក្វាឌ័រជាប់កូឡុំប៊ី ហើយវាជាតំបន់មួយក្នុងចំណោមតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយអំពើហិង្សាក្នុងប្រទេស ព្រោះវាមានទីតាំង ស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ជាហេតុធ្វើឲ្យវាក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់ការរត់ពន្ធគ្រឿងញៀន ទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បេក្ខជនប្រធានាធិបតីអេក្វាឌ័រ ត្រូវគេធ្វើឃាត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ