Connect with us

ព័ត៌មានអន្ដរជាតិ

អនុប្រធានាធិបតីតៃវ៉ាន់ ឆ្លើយតបទៅការគំរាមរបស់ចិន

បានផុស

នៅ

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ អនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai បាននិយាយថា រាល់សកម្មភាពយោធារបស់ចិន ឆ្លើយតបទៅនឹងការឈប់សំចតរបស់លោកនៅសហរដ្ឋអាមេរិក នឹងក្លាយជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់កោះនេះនៅឆ្នាំក្រោយ។

លោក William Lai ចុះពីយន្តហោះ ពេលទៅដល់ប្រទេសប៉ារ៉ាហ្គាយ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីតៃវ៉ាន់និយាយថា ប្រទេសចិន អាចចាប់ផ្តើមសមយុទ្ធយោធានៅសប្តាហ៍នេះ ដោយប្រើការឈប់សំចតរបស់លោក Lai នៅសហរដ្ឋអាមេរិក ជាលេសដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត និងធ្វើឲ្យពួកគេភ័យខ្លាចសង្គ្រាម។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី១៥ខែសីហា នៅប្រទេសប៉ារ៉ាហ្គាយ ក្រោយចាកចេញពីទីក្រុងញូវយ៉ក, លោក Lai និយាយថា ការឆ្លងកាត់សហរដ្ឋអាមេរិកបែបនេះ គឺជាទម្លាប់ទៅហើយ ហើយប្រទេសចិន គ្មានហេតុផលណាមួយដើម្បីយកវាជាលេសដើម្បីបំភិតបំភ័យដោយពាក្យសម្ដីនិងយោធាលើកោះតៃវ៉ាន់នោះទេ។

លោក Lai បន្តថា “ប្រសិនបើប្រទេសចិន ប្រើការឈប់សំចតនេះ ជាលេសដើម្បីចាប់ផ្តើមការបំភិតបំភ័យដោយពាក្យសម្តីនិងយោធា ឬវិធីសាស្រ្តគំរាមកំហែងផ្សេងទៀតមែននោះ វាគ្រាន់តែលាតត្រដាងដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា ប្រទេសចិន កំពុងព្យាយាមធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ ជាមួយនឹងការគំរាមកំហែងផ្នែកយោធាប៉ុណ្ណោះ”។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Lai គឺជាបេក្ខជននាំមុខគេ ឈានទៅរកការឈ្នះឆ្នោតប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៤ ខណៈលោក Lai ក៏គូសបញ្ជាក់​ផងដែរថា លោក​មាន​ទំនុក​ចិត្ត ​លើ​ប្រជាជន​តៃវ៉ាន់ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន ព្រមានសងសឹកចាស់ដៃ ក្រោយអនុប្រធានាធិបតីតៃវ៉ាន់ ធ្វើ​ទស្សនកិច្ច​ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម