Connect with us

ព័ត៌មានអន្ដរជាតិ

Tesla ដាក់លក់រថយន្តម៉ូដែល X និង S ដែលមានតម្លៃទាបសម្រាប់នៅ អាមេរិក

បានផុស

នៅ

ក្រុមហ៊ុន Tesla បានដាក់លក់រថយន្តម៉ូដែល S Sedan និង Model X SUV ដែលមានតម្លៃថោកជាងមុន ជាមួយនឹងរយៈពេលកំណត់ក្នុងការបើកបរនៅសហរដ្ឋអាមេរិក ដើម្បីបង្កើនការលក់ ខណៈដែលតម្រូវការសម្រាប់រថយន្តអគ្គិសនីថ្លៃៗត្រូវបានរារាំង ដោយសារតែថ្លៃចំណាយកើនឡើងខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូដែល S Sedan មានតម្លៃ ៧៨,៤៩០ ដុល្លារ អាចបើកបានចម្ងាយ ៥១៥ គីឡូម៉ែត្រ ខណៈសម្រាប់ម៉ូដែល X SUV មានតម្លៃ ៨៨,៤៩០ ដុល្លារ អាចបើកបានចម្ងាយរហូតដល់ជាង ៦៥១ គីឡូម៉ែត្រ ។

បច្ចុប្បន្នរថយន្តដែលមានតម្លៃទាប គឺជាផ្នែកមួយនៃការជំរុញទីផ្សាររបស់ក្រុមហ៊ុន Tesla ផ្តោតលើការប្រកួតប្រជែងលើតម្លៃ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោកក៏ចាប់ផ្តើមបង្កើនការនាំចេញរថយន្តអគ្គិសនី ជាហេតុឲ្យនាំការប្រកួតប្រជែងកាន់តែក្តៅគគុក ។

ដោយឡែក កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនបានកាត់បន្ថយ​តម្លៃការលក់រថយន្តសម្រាប់ម៉ូដែល Y និងម៉ូដែល 3 នៅទីផ្សារប្រទេសចិន ។

គួរឲ្យដឹងថា រថយន្តម៉ូដែល S និង X ជាម៉ូដែលចំណាស់ជាងគេបំផុតរបស់ក្រុមហ៊ុន Tesla ហើយការធ្លាក់ចុះតម្លៃអាចជាការប៉ុនប៉ងដើម្បីដកដង្ហើមជីវិតជាថ្មី ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំការផលិតដ៏ធំនៃរថយន្ត Cybertruck របស់ក្រុមហ៊ុននៅឆ្នាំក្រោយ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម