ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា បើ អ៊ុយក្រែន ព្រមចោលទឹកដីដើម្បីតែចង់ចូល ណាតូ នោះទីក្រុង កៀវ ក៏នឹងបាត់ខ្លួនដែរ
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានសរសេរបង្ហោះនៅលើបណ្ដាញ Telegram ថា ប្រសិនបើអ៊ុយក្រែនពិតជាយល់ព្រមលះបង់ទឹកដីដែលមានជម្លោះដើម្បីបម្រើជាប្រយោជន៍ដល់ការចូលរួមក្នុងអង្គការណាតូ នោះទីក្រុងកៀវក៏នឹងបាត់ខ្លួនផងដែរ ។

ការលើកឡើងរបស់លោក Medvedev គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Stian Jenssen ប្រធានការិយាល័យរបស់អគ្គលេខាធិការអង្គការណាតូ បន្ទាប់ពីលោកបាននិយាយថា ឥទ្ធិពលដែលអ៊ុយក្រែនអាចក្លាយជាសមាជិកនៃសម្ព័ន្ធភាពយោធាមួយនេះ គឺស្ថិតក្នុងករណីសម្បទានទឹកដីទៅឲ្យរុស្ស៊ី ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Medvedev បានសរសេរថា “ហេតុអ្វីបានជាគំនិតនេះមានអ្នកចង់ដឹងចង់ឃើញខ្លាំងម្ល៉េះ ។ សំណួរ និងចម្លើយតែមួយគត់គឺថា ប្រសិនបើអ៊ុយក្រែនចូលរួមទៅក្នុងប្លុកណាតូ នោះអ៊ុយក្រែនក៏នឹងត្រូវបោះបង់ចោលសូម្បីតែទីក្រុងកៀវ ដែលជារដ្ឋធានីនៃបូរាណរបស់រុស្ស៊ី ។

អតីតប្រធានាធិបតីរូបនេះបានកត់សម្គាល់ថា “ប្រសិនបើអ៊ុយក្រែននៅតែទទូចចង់ចូលរួមជាមួយអង្គការណាតូមែននោះ ច្បាស់ណាស់ថា អាជ្ញាធរអ៊ុយក្រែននឹងត្រូវផ្លាស់ប្តូរទីក្រុងកៀវ ទៅទីក្រុង Lviv ដែលស្ថិតនៅភាគខាងកើតប្រទេស” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានអូសបន្លាយពេលជិត ១ ឆ្នាំកន្លះហើយ ក្រោយពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសបើកការវាយលុកលើកងកម្លាំងទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែគោលបំណងរបស់អ៊ុយក្រែនចង់ចូលអង្គការណាតូនេះឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី ថា អាវុធដែលលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន សុទ្ធតែធុនអន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ