Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី តាំងបង្អួត គ្រឿងសឹកលោកខាងលិច ដែលខ្លួនរឹបអូសបានពីសមរភូមិ

បានផុស

នៅ

នៅឧទ្យាន Patriot Park ក្នុងទីក្រុងមូស្គូ ទាហានរុស្ស៊ីម្នាក់ បាននាំអ្នកទស្សនាទៅមើលគ្រឿងសឹករបស់លោកខាងលិច ដែលត្រូវរុស្ស៊ីកម្ទេចហើយរឹបអូសយក។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈរនៅពីមុខរថពាសដែក MaxxPro របស់អាមេរិក ទាហានរុស្ស៊ី បានប្រាប់ទៅសារព័ត៌មានរដ្ឋ TASS ថា “រថពាសដែកនេះ ត្រូវបានគេបោះបង់ចោលនៅសមរភូមិ ព្រោះតែវាលែងដំណើរការ”។

បន្ទាប់មក គាត់ក៏ងាកទៅរថយន្ត Husky ដែលកញ្ចក់មុខរបស់វា ត្រូវបានគ្រាប់កាំភ្លើង​ បាញ់ឲ្យស្រាំ។ ជុំវិញគាត់ មានឧបករណ៍យោធាលោកខាងលិចជាច្រើនទៀត ត្រូវបានដាក់តាំងបង្ហាញ ដែលជាឱកាសមួយសម្រាប់កងទ័ពរុស្ស៊ីដើម្បីបង្អួតពីសមិទ្ធិផលរបស់ខ្លួន និងចំអកដល់ការវាយលុកដែលអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែមិថុនា។

(រូបថត៖ AFP)

នៅចម្ងាយពីរបីម៉ែត្រពីទីនោះ មន្ត្រីរុស្ស៊ីម្នាក់ទៀតកំពុងបង្ហាញរថយន្ត AMX-10 RC របស់បារាំង និងកាំភ្លើងប្រឆាំងរថក្រោះដ៏ល្បីរបស់ខ្លួន។

ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នោះ រុស្ស៊ីក៏បង្ហាញផងដែរនូវរថយន្ត Bushmaster Protected Mobility Vehicle របស់អូស្រ្តាលី, យានផ្ទុកទាហាន M113 របស់សហរដ្ឋអាមេរិក, រថយន្តប្រយុទ្ធ CV90 របស់ស៊ុយអែត និងយាន Mastiff របស់អង់គ្លេស។

(រូបថត៖ AFP)

ពិព័រណ៍នេះ កើតឡើងចំពេលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និយាយថា កងកម្លាំងអ៊ុយក្រែននៅតែបរាជ័យលើសមរភូមិ ថ្វីបើមានជំនួយគ្រប់បែបយ៉ាងដែលរដ្ឋាភិបាលទីក្រុងកៀវទទួលបានពីលោកខាងលិចក៏ដោយ ព្រោះវាសុទ្ធតែជាអាវុធធុនអន់។

ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីយោធាមកពីប្រទេសចិន ឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀតក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ, លោក Shoigu លើកឡើងថា “យោងតាមលទ្ធផលបឋមនៃប្រតិបត្តិការប្រយុទ្ធនាពេលបច្ចុប្បន្ននេះ បានបញ្ជាក់ច្បាស់ណាស់ថា ធនធានយោធារបស់អ៊ុយក្រែនមិនសល់ច្រើនទៀតនោះទេ គឺជិតអស់ហើយ។ អាវុធរបស់លោកខាងលិចដែលផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវសម្រាប់ប្រតិបត្តិការវាយបក និងទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី គឺប្រភេទធុនអន់ និងងាយស្រួលក្នុងការកម្ទេច ហេតុនេះហើយទើបធ្វើឲ្យអ៊ុយក្រែនបាក់ទ័ពលើសមរភូមិ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រុស្ស៊ី ថា យោធាអាមេរិក អាចបង្កើត វិបត្តិជីវសាស្ត្រសកល ដើម្បីឲ្យក្រុមហ៊ុនឱសថ ទទួលផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម