ព័ត៌មានអន្ដរជាតិ
អ្នកយកសត្វចិញ្ចឹមទៅបូជាឲ្យរូបចម្លាក់នៅថៃ ប្រឈមមុខចំពោះការកាត់ទោស
មូលនិធិ Watchdog Thailand (WDT) បានព្រមានថា អ្នកយកសត្វចិញ្ចឹមជាយញ្ញបូជាសម្រាប់គ្រូកៃកែវដែលជារូបចម្លាក់ក្នុងទីក្រុងបាងកក នឹងប្រឈមមុខចំពោះការកាត់ទោស ។

ការព្រមានបានមកពីទឹកចិត្តព្រួយបារម្ភរបស់អ្នកស្រលាញ់សត្វ ក្រោយដឹងថាមានមនុស្សមួយចំនួនយកសត្វឆ្មា ឆ្កែ និងទន្សាយ ទៅបូជាឲ្យអាទិទេព ។
WDT ដាស់តឿនបុគ្គលណាដែលបង្កគ្រោះថ្នាក់លើសត្វចិញ្ចឹម ឬបូជាវាដល់អាទិទេពដែលនៅក្បែរផ្លូវបំបែក Huai Khwang គឺជា បទល្មើសនឹងច្បាប់ស្ដីពីការធ្វើបាបសត្វនាំឲ្យមានទោសធ្ងន់ ។

បើតាមសាច់ញាតិរបស់ជាងចម្លាក់បានឲ្យដឹងថា ការពិតគ្រូកៃកែវយកតែផ្លែឈើ ឬបង្អែមជាសំណែនតែប៉ុណ្ណោះ ដូច្នេះការសែនជីវិតគឺខុសពីអ្វីដែលលោកចង់បាន ។
រូបចម្លាក់គ្រូកៃកែវកំពុងល្បីល្បាញយ៉ាងខ្លាំងនៅប្រទេសថៃ ជាពិសេសព្រឹកថ្ងៃទី ៩ ខែសីហា ខណៈគេកំពុងដឹករូបចម្លាក់នេះ មានការកកស្ទះចរាចរណ៍ប្រហែល ២ ម៉ោងឯណោះ ។

អ្នកខ្លះជឿថា គ្រូកៃកែវ ឬ គ្រូបាកៃកែវ គឺជារាជគ្រូដែលព្រះបាទជ័យវរ្ម័នទី ៧ គោរព ប៉ុន្តែលោក តុងថុង ចាន់ដារ៉ាន់ស៊ូ អ្នកប្រាជ្ញប្រវត្តិសាស្ត្រមិនដែលឮពីពាក្យចចាមអារ៉ាមនេះទេ ៕
ប្រែសម្រួល៖ វារី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង