ព័ត៌មានអន្ដរជាតិ
គ្រួសារមួយប្រារព្ធខួបកំណើតក្នុងភោជនីយដ្ឋាននៅ អ៊ីតាលី ក្រោយគិតលុយហួសចិត្តគ្រប់គ្នា
ពេលដល់ថ្ងៃខួបកំណើត មនុស្សជាច្រើននឹងឆ្លៀតយកឱកាសនេះទៅប្រារព្ធនៅកន្លែងពិសេស ដើម្បីធ្វើឲ្យមានការភ្ញាក់ផ្អើលដូចជាការរៀបចំនំ រួមទាំងអំណោយផ្សេងៗ។ ទោះបីជាយ៉ាងណា គ្រួសារដែលធ្វើពិធីខួបកំណើតនៅភោជនីយដ្ឋានមួយក្នុងប្រទេសអ៊ីតាលី មានការស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលឃើញថ្លៃសេវាកម្មលើវិក្កយបត្រ។

យោងតាមរបាយការណ៍របស់គេហទំព័រ New York Post នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ ក្រុមគ្រួសារបានសម្រេចចិត្តរៀបចំពិធីជប់លៀងដើម្បីអបអរសាទរនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Palermo ដោយបញ្ជាទិញភីហ្សា រួមជាមួយស្រា, ស្រាបៀរ និងភេសជ្ជៈ មកជាអាហារសំខាន់លើកនេះ តម្លៃសរុបគឺ ១២១ អឺរ៉ូ (១៣១.៥០ដុល្លារ)។
យ៉ាងណាក៏ដោយ ក្រុមគ្រួសារដែលរៀបពិធីស្រឡាំងកាំងសឹងតែគ្រប់ៗគ្នា នៅពេលដែលបុគ្គលិកបង្ហាញវិក្កយបត្រ។ ព្រោះក្រៅពីភីហ្សា និងភេសជ្ជៈ រួមទាំងស្រាដែលផ្ញើដោយគ្រួសារ ក្នុងនោះក៏សរសេរថា “20 X Servizio Tort” ដែលមានន័យថាថ្លៃកាត់នំចំនួន ២០ បន្ទាប់ពីគ្រួសារយកនំមកផ្ទាល់ ហើយសុំឲ្យហាងកាត់វាជា២០ដុំ។ ការចំណាយសរុបនៃការកាត់នំគឺ២០ អឺរ៉ូ(២២ដុល្លារ)។
ព្រឹត្តិការណ៍នេះបានក្លាយជារឿងរ៉ាវលើអ៊ីនធឺណិតភ្លាមៗ។ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលភោជនីយដ្ឋានក្នុងប្រទេសអ៊ីតាលីរងការចោទប្រកាន់អំពីការចំណាយដែលគួរឲ្យសង្ស័យ។ ស្របពេលដែលកាលពីពេលថ្មីៗនេះមានអ្នកទេសចរមួយរូបបង្ហោះរឿងរ៉ាវរបស់ខ្លួនចូលទៅកាន់គេហទំព័រមួយ បន្ទាប់ពីបានកត់សម្គាល់ឃើញថា ភោជនីយដ្ឋានដដែលបានគិតថ្លៃ២អឺរ៉ូបន្ថែមទៀត សម្រាប់ការកាត់នំសាំងវិចឲ្យនាងពាក់កណ្តាល។
ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់នេះ បានបញ្ជាទិញសាំងវិចបួសពីភោជនីយដ្ឋានមួយ ដើម្បីចែករំលែកជាមួយមិត្តភ័ក្តិ។ ប៉ុន្តែបន្ទាប់ពីញ៉ាំរួច នាងភ្ញាក់ផ្អើលនឹងវិក័យប័ត្រអាហារ។ នាងថា នាងមិនដែលសុំឲ្យភោជនីយដ្ឋានកាត់នំសាំងវិចពាក់កណ្តាលនោះទេ។ ប៉ុន្តែខាងហាងបានចេញមុខប្រកែក ដោយបង្ហាញថាត្រូវប្រើចានចំនួន ២ ជំនួស១។
ម្ចាស់ហាងបានចង្អុលបង្ហាញថា អតិថិជនមិនបានត្អូញត្អែរ ឬសាកសួរការចោទប្រកាន់ទេ ហើយថាពួកគេយកថ្លៃចំណាយលើវិក័យប័ត្រគ្រប់ៗគ្នា។ ប្រសិនបើអតិថិជនរាយការណ៍ពីបញ្ហាពួកគេនឹងកែតម្រូវ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នារីថៃមួយក្រុម នាំភាពអាម៉ាស់ដល់ប្រទេស ក្រោយរាំដាក់ Tik Tok លើរថភ្លើងនៅជប៉ុន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់