ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់ ណាតូ ចេញមុខសុំទោស ក្រោយប្រាប់អ៊ុយក្រែន កាត់ដីឲ្យរុស្ស៊ីដើម្បីសន្តិភាព
ក្រោយរងការថ្កោលទោសពីទីក្រុងកៀវ, លោក Stian Jenssen ដែលជាប្រធានអគ្គសេនាធិការ របស់អគ្គលេខាធិការអង្គការណាតូ បាននិយាយកាលពីថ្ងៃពុធទី១៦ខែសីហាថា សំណើសន្តិភាពរបស់គាត់ សម្រាប់អ៊ុយក្រែនគឺពិតជាកំហុសមែន។

លោក Jenssen បានប្រាប់កាសែត Verdens Gang (VG) របស់ប្រទេសន័រវែសថា “សេចក្តីថ្លែងការណ៍របស់ខ្ញុំអំពីរឿងនេះ គឺជាផ្នែកមួយនៃកិច្ចពិភាក្សាទ្រង់ទ្រាយធំ អំពីសេណារីយ៉ូនាពេលអនាគតដែលអាចកើតមាននៅក្នុងអ៊ុយក្រែន ហើយខ្ញុំមិនគួរនិយាយបែបនោះទេ វាជាកំហុសមួយ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងវីរភាព របស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីផងដែរ ហើយនិយាយថា នៅពេលចាប់ផ្តើមជម្លោះ មានការព្រួយបារម្ភថា អ៊ុយក្រែនអាចនឹងដួលរលំក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ឬប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះសំណួរដែលត្រូវសួរគឺថា តើអ៊ុយក្រែនអាចយកទឹកដីមកវិញបានប៉ុន្មាន?។
គួរបញ្ជាក់ថា កំហឹងបានផ្ទុះខ្លាំងចំពោះការថ្លែងរបស់លោក Jenssen ក្នុងវេទិកាមួយនៅទីក្រុង Arendal នៃប្រទេសន័រវែស កាលពីថ្ងៃអង្គារ ដែលពេលនោះលោកបានប្រាប់ថា ដំណោះស្រាយតែមួយគត់ចំពោះជម្លោះ គឺអ៊ុយក្រែន ត្រូវបោះបង់ចោលទឹកដីហើយចូលជាសមាជិកណាតូ ព្រោះប្លុកមួយនេះ មិនមានឆន្ទៈទទួលយកទីក្រុងកៀវ ទាំងដែលពួកគេកំពុងមានជម្លោះជាមួយរុស្ស៊ី នោះទេ។
នៅពេលសួរអំពីការកត់សម្គាល់របស់លោក Jenssen, លោក Mikhail Podoliak ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានហៅគំនិតនេះថា “គួរឲ្យអស់សំណើច” ហើយនិយាយថា ការដោះដូរទឹកដីដើម្បីសន្តិភាព គឺស្មើនឹងបរាជ័យនៃលទ្ធិប្រជាធិបតេយ្យ លើកទឹកចិត្តឧក្រិដ្ឋជនជាសកល ថែរក្សារបបរុស្ស៊ីឲ្យមានសុវត្ថិភាព បំផ្លាញច្បាប់អន្តរជាតិ និងបន្តសង្រ្គាមដល់មនុស្សជំនាន់ក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា បើ អ៊ុយក្រែន ព្រមចោលទឹកដីដើម្បីតែចង់ចូល ណាតូ នោះទីក្រុង កៀវ ក៏នឹងបាត់ខ្លួនដែរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ