Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីតាលី ថា ការសម្លាប់លោក Gaddafi គឺជាកំហុសដ៏ធំ

បានផុស

នៅ

អ្នកការទូតកំពូលរបស់ប្រទេសអ៊ីតាលី និយាយថា មហាអំណាចលោកខាងលិច បានប្រព្រឹត្តកំហុសដ៏ធំមួយ ដោយការជួយទម្លាក់មេដឹកនាំលីប៊ីលោក Muammar Gaddafi នៅក្នុងប្រតិបត្តិការផ្លាស់ប្តូររបបឆ្នាំ២០១១។ អ្នកការទូតរូបនេះទទួលស្គាល់ថា ការស្លាប់របស់លោក Gaddafi បានបង្កឲ្យមានភាពវឹកវរ និងជម្លោះរ៉ាំរ៉ៃច្រើនឆ្នាំ នៅក្នុងប្រទេសអាហ្វ្រិក។

លោក Muammar Gaddafi (រូបថត៖ Deadline)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅខាងក្រៅព្រឹត្តិការណ៍មួយក្នុងទីក្រុង Tuscany កាលពីថ្ងៃពុធទី១៦ខែសីហា រដ្ឋមន្ត្រីការបរទេសអ៊ីតាលី និងជាឧបនាយករដ្ឋមន្ដ្រីលោក Antonio Tajani បានរៀបរាប់អំពីបញ្ហារបស់ប្រទេសលីប៊ី ចាប់តាំងពីលោក Gaddafi ត្រូវបានផ្ដួលរំលំ និងធ្វើឃាត។

លោក​និយាយ​ថា “​វា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ​ដែល​អនុញ្ញាត​ឲ្យ​លោក Gaddafi ​ត្រូវ​គេ​សម្លាប់។ គាត់ប្រហែលជាមិនមែនជាជើងឯកនៃលទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែនៅពេលគាត់បាត់រូបកាយ អស្ថិរភាពនយោបាយក៏បានមកដល់ប្រទេសលីប៊ី និងទ្វីបអាហ្រ្វិក។

លោក Antonio Tajani (រូបថត៖ សភាអឺរ៉ុប)

លោក Gaddafi ត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយពួកយុទ្ធជនឧទ្ទាម ចំពេលយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូ ដែលធ្វើឡើងក្រោមលេសនៃការដាក់តំបន់គ្មានការហោះហើរ អំឡុងពេលសង្គ្រាមស៊ីវិលឆ្នាំ២០១១របស់ប្រទេសលីប៊ី។

ថ្វីបើទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត ពណ៌នាបេសកកម្មនោះថាជាកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ដើម្បីបញ្ចប់ការវាយប្រហាររបស់រដ្ឋាភិបាលលើជនស៊ីវិលក៏ដោយ ប៉ុន្តែការស៊ើបអង្កេតរបស់សភាចក្រភពអង់គ្លេស ក្រោយមកបានរកឃើញថា “ការគំរាមកំហែងដល់ជនស៊ីវិល គឺត្រូវបានគេបំផ្លើស ហើយថា មហាអំណាចលោកខាងលិច មិនអើពើនឹងក្រុមឥស្លាមនិយម”។

បន្ទាប់ពីប្រតិបត្តិការផ្លាស់ប្តូររបបនេះ ប្រទេសលីប៊ី ត្រូវបានបែងចែករវាងរដ្ឋាភិបាលប្រកួតប្រជែងជាច្រើន ដែលរដ្ឋាភិបាលនីមួយៗទាមទារភាពស្របច្បាប់ក្នុងការគ្រប់គ្រង។

ចាប់តាំងពីពេលនោះមក បក្សពួកទាំងឡាយបានបន្តប្រយុទ្ធគ្នា ហើយទីបំផុតបានបង្រួបបង្រួមក្រោមជំរំចំនួនពីរ ដែលមួយជារដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ ដឹកនាំដោយអង្គការសហប្រជាជាតិ និងមួយទៀត ជាកងកម្លាំងដែលស្មោះត្រង់នឹងឧត្តមសេនីយ៍ Khalifa Haftar ហើយចាប់តាំងពីការស្លាប់របស់លោក Gaddafi អំពើភេរវកម្ម ក៏បានកកើតឡើងវិញផងដែរនៅទូទាំងទ្វីបអាហ្រ្វិកខាងជើង ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កូនប្រុស Gaddafi ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ៦ឆ្នាំបន្ទាប់ពីត្រូវកាត់ទោសប្រហារជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ២៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម