Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសវៀតណាមអាយុ ២ ឆ្នាំ ច្រឡំផឹកទឹកលាងបង្គន់ បណ្ដាលឲ្យរលាកកម្រិតធ្ងន់

បានផុស

នៅ

មន្ទីរពេទ្យ Da Nang នៅភាគកណ្តាលប្រទេសវៀតណាមបានប្រកាសថា ពួកគេកំពុងព្យាបាលក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ ដែលរលាកធ្ងន់ធ្ងរ បន្ទាប់ពីផឹកទឹកលាងបង្គន់កាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមវេជ្ជបណ្ឌិត Tran Long Quan មក​ពី​មន្ទីរពេទ្យ Da Nang បានឲ្យដឹងថា ​ក្មេង​ប្រុសរងរបួស​ភាគច្រើន​គឺ​នៅ​លើ​ស្បែក និង​មាត់​របស់​គាត់ប៉ុណ្ណោះ មិនមានការខូចខាតដល់បំពង់អាហារ និងក្រពះនោះទេ ។

​គ្រួសារ​របស់​ក្មេង​ប្រុស​រូប​នេះ​បាន​និយាយដែល​ថា គាត់ផឹក​ទឹក​លាង​​បង្គន់ ព្រោះ​ស្មាន​ថា​ជា​ភេសជ្ជៈ​មួយ​ប្រភេទ ។

ជាការពិតណាស់ទឹកសម្អាតបង្គន់មានជាតិអាស៊ីដ ឬអាល់កាឡាំង ដូច្នេះពួកវាមានសារធាតុកាត់ខ្លាំង ធ្វើឲ្យរលាកស្បែក ឬស្លាប់ បើផឹកចូលពោះ ។

ទន្ទឹមនេះ មន្ទីរពេទ្យ Da Nang បានក្រើនរំលឹកមហាជនទូទៅដែលថា ផលិតផលគីមីដូចជាទឹកសម្អាតត្រូវរក្សាទុកដោយប្រុងប្រយ័ត្ន ជាពិសេសឲ្យផុតពីដៃក្មេង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ ទារិកាអាយុ ១០ ខែ ទាញកំ​សៀវ​ទឹកក្ដៅខ្ចាយស្រោចលើខ្លួន រលាកស្លាប់

ចុចអាន៖ រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម