Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តឈៀងម៉ៃ ជួបគ្រោះរញ្ជួយដីកម្រិត ៣.៣ រ៉ិចទ័រ

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិត ៣.៣ រ៉ិចទ័រ បានបណ្ដាលឲ្យរង្គើដល់អ្នកស្រុក Phrao នៃខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

នាយកដ្ឋានសង្កេតការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមបានរាយការណ៍ថា ការរញ្ជួយដីនេះត្រូវបានគេរកឃើញនៅជម្រៅ ៤ គីឡូម៉ែត្រនៅតំបន់ Mae Pang នៅវេលាម៉ោង ៩ និង ២៦ នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការរញ្ជួយនេះក៏បណ្ដាលឲ្យរំញ័រទៅដល់អ្នកស្រុក Phrao ផងដែរ ខណៈប្រជាជនមួយចំនួនបាននិយាយថា ពួក​គេ​មាន​អារម្មណ៍រំ​ញ័រ​ ដូច​​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​បើក​នៅលើផ្លូវអញ្ចឹង ។

យោងតាមនាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ការរញ្ជួយដីនេះ បង្កឡើងដោយភាពសកម្មនៃស្នាមប្រេះនៅភាគខាងជើង និងខាងត្បូងនៃតំបន់ Mae Tha ដែលលាតសន្ធឹងពីស្រុក Phrao និងស្រុក Doi Saket នៃខេត្តឈៀងម៉ៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ប្រធានសភា ថៃ លើកពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទៅសប្ដាហ៍ក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទីutes មុន

បង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៣៣នាក់

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម