ព័ត៌មានអន្ដរជាតិ
បុរសចិនដែលតុលាការច្រឡំដាក់គុក២៧ឆ្នាំ ទទួលបានសំណងខ្ទង់លានដុល្លារ
បុរសម្នាក់ឈ្មោះ Zhang Yuhuan មកពីខេត្ត Jiangxi ដែលត្រូវបានតុលាការច្រឡំដាក់គុកអស់រយៈពេលប្រហែល២៧ឆ្នាំបានទទួលសំណងជាទឹកប្រាក់ពីរដ្ឋជាង៤.៩៦លានយ័ន (១,០១២,៦៥១ដុល្លារអាមេរិក) កាលពីថ្ងៃសុក្រ។
យោងតាមសេចក្តីសម្រេចរបស់តុលាការប្រជាជនជាន់ខ្ពស់ខេត្ត Jiangxi បានឲ្យដឹងថា សំណងនេះរួមមាន៣.៣៩លានយ័នសម្រាប់ការឃុំខ្លួនខុសរបស់លោក Zhang និង១.៥៧លានយ័នសម្រាប់ភាពតប់ប្រមល់ខាងផ្លូវចិត្តរបស់គាត់។
បងប្រុសរបស់លោក Zhang ដែលទទួលសំណងនេះក្នុងនាមលោក Zhang បាននិយាយថា “យើងទទួលយកលទ្ធផលទោះបីជាយើងមានការខកចិត្តបន្តិចបន្តួចចំពោះចំនួនទឹកប្រាក់នេះក៏ដោយ”។
កាលពីថ្ងៃទី៤ខែសីហា តុលាការជាន់ខ្ពស់បានច្រានចោលសាលក្រមដើមដែលក្នុងនោះលោក Zhang ត្រូវបានកាត់ទោសប្រហារជីវិតពីបទមនុស្សឃាតដោយចេតនាហើយបានរកឃើញថា បុរសអាយុ៥២ឆ្នាំរូបនេះមិនមានកំហុសទេពីព្រោះភស្តុតាងនៅក្នុងសំណុំរឿងរបស់គាត់មិនមានភាពរឹងមាំដើម្បីបង្ហាញពីការផ្តន្ទាទោសរបស់គាត់ឡើយ។
ថ្ងៃនោះ លោក Zhang ត្រូវបានដោះលែងហើយវិលត្រឡប់ទៅផ្ទះវិញ។ នៅពេលដោះលែង គាត់ត្រូវបានគេរាយការណ៍ថាជាអ្នកទោសដែលជាប់គុកដោយច្រឡំយូរជាងគេនៅក្នុងប្រទេស។
កាលពីថ្ងៃទី២ខែកញ្ញា គាត់បានដាក់ពាក្យទាមទារសំណងរដ្ឋចំនួន២២.៣លានយ័ន។
ទោះបីជាលោក Zhang ទទួលបានទឹកប្រាក់ទាបជាងការដាក់ពាក្យទាមទារក៏ដោយតែវាអាចជាសំណងខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់មនុស្សដែលត្រូវបានលើកលែងទោសនៅក្នុងប្រទេសនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ China Daily
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង