Connect with us

ព័ត៌មានអន្ដរជាតិ

អតីតគណបក្សរបស់លោក ប្រាយុទ្ធ ចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយ ភឿថៃ

បានផុស

នៅ

រួបរួមជាតិថៃ ដែលជាអតីតគណបក្សរបស់នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហាថា ខ្លួននឹងចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ ហើយនឹងបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សភឿថៃ ។

លោក ប្រាយុទ្ធ ចាន់អូចា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកនាំពាក្យគណបក្សលោក Akaradej Wongpitakroj បានឲ្យដឹងថា​ គណបក្សរបស់លោកធ្លាប់បានជូនដំណឹងដល់ភឿថៃហើយថា ខ្លួននឹងមិនចូលរួមជាមួយក្រុមចម្រុះឡើយ ប្រសិនបើវារួមបញ្ចូលបក្ស ដែលមានគោលការណ៍ធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះបើតាមការបញ្ជាក់ពីលោក Akaradej, គណបក្សភឿថៃបានអះអាងហើយថា សម្ព័ន្ធរបស់ខ្លួនគឺមិនមានគណបក្សណាដែលចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ ទើបបក្សរបស់លោកយល់ព្រមបោះឆ្នោតឲ្យភឿថៃ ។

លោក Akaradej Wongpitakroj

ស្របពេលជាមួយគ្នានោះដែរ អ្នក​នាំពាក្យ​ខាងលើ​បាន​បដិសេធ​ថា គណបក្ស​របស់លោក នឹងមិន​ទទួល​បានការផ្តល់ជូននូវ​តំណែង​រដ្ឋមន្ត្រី​ចំនួន ៤ នោះទេ ។

ជាមួយនឹងការវិវឌ្ឍនចុងក្រោយនេះ បេក្ខជនខាងគណបក្សភឿថៃ នឹងទទួលបានសំឡេងយ៉ាងតិច ៣១៤ ពេលសភាប្រជុំរួមគ្នា នៅថ្ងៃទី២២ ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា គណបក្សរួបរួមជាតិថៃ បានឈ្នះត្រឹមតែ ២៣ អាសនៈមណ្ឌលប៉ុណ្ណោះក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ប៉ុន្តែប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីក្នុងចំណោមអ្នកបោះឆ្នោតអភិរក្ស បានជួយគណបក្សនេះរកសំឡេងឆ្នោតបាន ៤.៧ លានសន្លឹក ពោលគឺស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ ដែលជាប់លេខ១ មាន ១៤.៤ លានសំឡេង និងភឿថៃជាប់លេខ ២ មាន ១០.៩ លានសំឡេង ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS, Bangkok Post

ចុចអាន៖ ប្រធានសភា ថៃ លើកពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទៅសប្ដាហ៍ក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម