ព័ត៌មានអន្ដរជាតិ
កាត់ទោសអ្នកជួញដូរផ្លូវភេទលើតារាស្រីតម្លៃរាប់ម៉ឺនដុល្លារ នៅប្រទេសវៀតណាម
បុរស ៣២ ឆ្នាំម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ៥ ឆ្នាំ ៦ ខែ កាលពីថ្ងៃពុធ ទី១៦ ខែសីហា ពីបទជួញដូរផ្លូវភេទដែលលក់តារាសម្ដែង និងតារាម៉ូដែលនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

លោក Le Hoang Long ធ្លាប់បញ្ចុះបញ្ចូលតារាសម្ដែង និងតារាបង្ហាញម៉ូដជាច្រើននាក់ ដើម្បីផ្ដល់សេវាផ្លូវភេទឲ្យអតិថិជនរបស់ខ្លួនក្នុងតម្លៃរាប់ម៉ឺនដុល្លារ ។

ការងារចុងក្រោយរបស់ Long គឺជាមួយតារាសម្ដែងម្នាក់ និងតារាម៉ូដែលម្នាក់ដែលមានតម្លៃខ្លួន ១៥ ០០០ ដុល្លារដូចគ្នា ។ អតិថិជនដែលព្រមព្រៀងត្រូវបង់ប្រាក់កក់ជាមុនសិន ចំណែកឯប្រាក់ដែល Long ទទួលបានគឺស្មើនឹង ៥០ ភាគរយនៃតម្លៃខ្លួនមនុស្សស្រីខាងលើ ។
នៅខែសីហា ឆ្នាំ២០២២ Long ត្រូវបានប៉ូលិសចាប់ ខណៈរង់ចាំគូស្នេហ៍រួមភេទជាមួយគ្នាចប់ ។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមជំនុំជម្រះលើកឡើងថា ទង្វើរបស់លោក Long បានបំពានក្រមសីលធម៌សង្គម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សង្គម ។ ដូច្នេះគាត់ត្រូវដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យអ្នកដទៃយកគំរូតាម ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ចាប់ខ្លួនស្ត្រីវៀតណាមពីបទទិញទារកក្នុងតម្លៃ ៧១៥ ដុល្លារ ដើម្បីលក់បន្ត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់