ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ ២ ក្រុម សំណូមពរឲ្យផ្លាស់ទីតាំងគ្រូកៃកែវ ដោយសារបង្កភាពភ័យខ្លាច
ពលរដ្ឋ ២ ក្រុម សំណូមពរឱ្យផ្លាស់ទីតាំងរបស់គ្រូកៃកែវ ពីក្នុងបរិវេណសណ្ឋាគារក្បែរផ្លូវប្រសព្វ Ratchada-Lat Phrao ក្នុងទីក្រុងបាងកក ។

ក្រុមប្រឹក្សាសិល្បៈលើកស្ទួយព្រះពុទ្ធសាសនានៃប្រទេសថៃ គ្រោងនឹងដាក់លិខិតមួយច្បាប់ទៅកាន់នាយកប្រតិបត្តិនៃសណ្ឋាគារ The Bazaar Hotel Bangkok ដោយនិយាយថា រូបសំណាកនេះបង្កការភ័យខ្លាចដល់មនុស្សមួយចំនួន ។
ណាមួយការដំឡើងរូបសំណាកចម្លែកសម្រាប់មនុស្សគោរពបូជា ឬសុំពរគឺផ្ទុយនឹងការបង្រៀនរបស់ព្រះពុទ្ធសាសនាផងដែរ ។

ទន្ទឹមនឹងនោះ ក្រុម Rassadorn Thai Haeng Chart បានដាក់លិខិតទៅអភិបាលក្រុងបាងកក លោក Chadchart Sittipunt ដោយសុំឱ្យគាត់ផ្លាស់ទីរូបសំណាកចេញពីតំបន់ក្បែរស្ថានីយ៍ MRT Lat Phrao ក្នុងសង្កាត់ Huai Khwang វិញ ព្រោះបង្កឲ្យប្រជាជនមានការភ័យខ្លាច ។
ខណៈប្រជាជនខ្លះសម្រុកទៅសុំពរដោយសែនផ្កា ផ្លែឈើ ក៏មានមនុស្សអគតិមួយចំនួនយកជីវិតសត្វឆ្មា ឆ្កែ និងទន្សាយទៅបូជាយញ្ញទៀតផង ។ អាស្រ័យហេតុនេះហើយ ទើបអង្គការ Watchdog Thailand ព្រមានដាក់ទោសអ្នកប្រព្រឹត្តរឿងដ៏ឃោរឃៅនេះ ។

បើតាមសាច់ញាតិរបស់ជាងចម្លាក់បានឲ្យដឹងថា ការពិតគ្រូកៃកែវយកតែផ្លែឈើ ឬបង្អែមជាសំណែនប៉ុណ្ណោះ ដូច្នេះការសែនជីវិតគឺខុសពីអ្វីដែលលោកចង់បាន៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកយកសត្វចិញ្ចឹមទៅបូជាឲ្យរូបចម្លាក់នៅថៃ ប្រឈមមុខចំពោះការកាត់ទោស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ