ព័ត៌មានអន្ដរជាតិ
ប្រុសៗភ្ញាក់ផ្អើលមិនស្ទើរ ក្រោយនារី ជប៉ុន ដែលធ្លាប់តែតាមដានទម្លាយថា នាងគឺជាមនុស្សប្រុស
Nanami Kana ជាក្មេងជំទង់ជនជាតិជប៉ុនធម្មតាម្នាក់ ដែលមានអ្នកតាមដានរាប់ម៉ឺននាក់នៅលើ Twitter ។ រហូតដល់ថ្ងៃមួយ នាងសម្រេចចិត្តបង្ហោះរូបកាលពី៨ឆ្នាំមុន ដែលធ្វើឲ្យអ្នកគាំទ្រប្រុសៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញរូបភាពបុរសធាត់មានពុកមាត់។

ជាការពិតណាស់ រឿងរបស់ Nanami បានក្លាយជានិន្នាការលើអ៊ីនធឺណិតភ្លាមៗ ស្របពេលដែលអ្នកលេងអ៊ីនធឺណែត ចង់ដឹងថា ហេតុអ្វីបានជាលោកផ្លាស់ប្តូរច្រើនស្ទើរតែមិនស្គាល់។
តាមពិតទៅ Nanami Kana ជាអត្តសញ្ញាណរបស់ឪពុកអាយុ ៤៥ ឆ្នាំម្នាក់ ដែលនិយមចូលចិត្តស្លៀកពាក់ជាស្ត្រី ហើយចូលចិត្តធ្វើខ្លួនដូចក្មេងស្រីវ័យជំទង់ប៉ុណ្ណោះ។ លោកបាននិយាយថា វាបានចាប់ផ្តើមកាលពីប្រាំបីឆ្នាំមុន នៅពេលដែលគាត់ត្រូវបានគេរកឃើញថាមានទម្ងន់ ១១៥ គីឡូក្រាម ហើយគ្រូពេទ្យបានព្រមានគាត់ថាគាត់មានហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរ។
ពាក្យទាំងនោះធ្វើឲ្យបុរសនិយមស្លៀកពាក់ស្រីរូបនេះចាប់ផ្ដើមគិតយ៉ាងខ្លាំង អំពីការថែទាំខ្លួនឯង។ គាត់បានចាប់ផ្តើមរៀបចំរបបអាហារដោយផ្អែកលើតៅហ៊ូ។ វាត្រូវចំណាយពេលប្រាំឆ្នាំដើម្បីសម្រកទម្ងន់បានជាងពាក់កណ្ដាលឯណោះ។
រហូតមកដល់ពេលនេះ គាត់មានទម្ងន់ត្រឹមតែ ៥៤ គីឡូក្រាមប៉ុណ្ណោះ អាចស្លៀកសំលៀកបំពាក់ទំហំ M បើប្រៀបធៀបទៅនឹងពេលដែលគាត់ត្រូវស្លៀកសំលៀកបំពាក់ XXL ហើយសូម្បីតែស្បែកជើងរបស់គាត់ ក៏ពាក់ទំហំតូចជាងពី ២៩ សង់ទីម៉ែត្រ ទៅ ២៧សង់ទីម៉ែត្រ។

ទោះយ៉ាងណាក៏ដោយ ការសម្រកទម្ងន់គឺគ្រាន់តែជាការចាប់ផ្តើមនៃការសម្រេចក្តីសុបិនរបស់គាត់មួយផ្នែក ខណៈដែល មួយទៀតនោះគឺ ជាតារាបង្ហាញម៉ូដសំលៀកបំពាក់នារី និងបង្កើតតាមអ៊ីនធឺណិតក្រោមឈ្មោះថា Nanami Kana ។
អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បានមើលរូបថតចាស់ៗរបស់លោកហើយនិយាយថា “វាពិតជាលំបាកណាស់ក្នុងការគិតថា អ្នកទាំងពីរជាមនុស្សតែមួយ។ ព្រោះមិនថាប្រឹងមើលប៉ុណ្ណាក៏នៅតែគិតថាគាត់គឺជាមនុស្សស្រី”។ ចំណែកអ្នកលេងអ៊ីនធឺណិតម្នាក់ទៀតបានបន្ថែមថា “វាដូចជាបានចាប់កំណើតក្នុងពិភពមួយផ្សេងទៀត។ ការស្លៀកពាក់ជាមនុស្សស្រីពិតជាមិនមែនជារឿងចម្លែកទេសម្រាប់បុរសជប៉ុន។ ដែលមានមនុស្សជាច្រើនដែលបានទទួលព័ត៌មានពីមុនមកទៅហើយ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភូមិអភិជនដែលគេបោះបង់ចោលនៅ ចិន ពេលនេះក្លាយជាកន្លែងចិញ្ចឹមគោ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ