ព័ត៌មានអន្ដរជាតិ
ហាងកាហ្វេ រុស្ស៊ី រងភាពចម្រូងចម្រាស ក្រោយបើកដំណើរការលក់ផ្សំពីទឹកដោះម្តាយ
អ្នករាល់គ្នាដឹងហើយថា ទឹកដោះម្ដាយជារបស់ដ៏មានតម្លៃបំផុតដែលអ្នកមានកាលពីនៅក្មេង។ ប៉ុន្តែចុះយ៉ាងណា បើអ្នកត្រូវផឹកនៅពេលអ្នកពេញវ័យ? តើវានឹងធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?

នេះជារឿងរ៉ាវរបស់ហាងកាហ្វេរុស្ស៊ីមួយឈ្មោះថា Coffee Smile ដែលបានរីករាលដាលនៅលើអ៊ីនធឺណិតនៅក្នុងប្រទេសនាពេលថ្មីៗនេះ។ បន្ទាប់ពីពួកគេបានប្រកាសដាក់ដំណើរការនូវមីនុយថ្មីដែលរួមមានទឹកដោះម្តាយ ជាគ្រឿងផ្សំសម្រាប់កាហ្វេទឹកដោះគោដូចជា ឡាតេ និងកាពូស៊ីណូ។
ការចាប់ផ្តើមមកពី Coffee Smile បានបង្ហោះផ្ទាំងផ្សាយពាណិជ្ជកម្មម៉ឺនុយទឹកដោះម្តាយ រហូតធ្វើឲ្យមនុស្សបានចាប់ផ្តើមចែករំលែកវានៅលើបណ្តាញសង្គមក្នុងចំនួនដ៏ច្រើន។ មួយរយៈក្រោយមក Maxim Kobelev ដែលជាពាណិជ្ជករក្នុងស្រុក និងជាម្ចាស់ភោជនីយដ្ឋានបានចេញវីដេអូមួយទៀតដែលផ្សព្វផ្សាយអំពីមុខម្ហូប ដោយអះអាងថា ហាងកាហ្វេរបស់លោក នឹងប្រើទឹកដោះម្ដាយដែលត្រូវបានរក្សាទុកយ៉ាងប្រយ័ត្នប្រយែងក្នុងថង់ ពិសេសថ្នាក់ដូចគ្នានឹងការប្រើប្រាស់ផ្នែកវេជ្ជសាស្ត្រ។
ទន្ទឹមគ្នានោះដែរ អ្នកម្តាយវ័យក្មេងម្នាក់ដែលពណ៌នានៅក្នុងវីដេអូបាននិយាយថា “ខ្ញុំទើបតែឈប់សម្រាក ហើយឃើញថាទឹកដោះម្តាយមានតម្រូវការខ្លាំង។ ខ្ញុំមានទឹកដោះច្រើនពេកសម្រាប់កូនខ្ញុំញ៉ាំ។ ដូច្នេះខ្ញុំគិតថា ហេតុអ្វីបានជាយើងមិនរកប្រាក់បន្ថែមពីទីនេះ? ដូច្នេះហើយខ្ញុំចាប់ផ្ដើមធ្វើកាហ្វេជាមួយទឹកដោះម្តាយឲ្យប្តីខ្ញុំ។ ហើយគាត់ថាចូលចិត្តខ្លាំងណាស់”។

ទោះយ៉ាងណាក៏ដោយ Maxim Kobelev ក៏បានធានាដល់អតិថិជនផងដែរ។ ស្រ្តីដែលទឹកដោះសម្រាប់ហាងនឹងត្រូវបានធ្វើតេស្តដើម្បីធានាថា ពួកនាងមានសុខភាពល្អឥតខ្ចោះ ហើយវានឹងក្លាយជាអ្នកផលិតទឹកដោះម្តាយដែលមានសុវត្ថិភាពបំផុត។
ជាមួយគ្នានេះដែរពាណិជ្ជកររូបនេះបាននិយាយបន្តទៀតថា ទឹកដោះម្តាយនឹងត្រូវបានបន្ថែមបន្តិចម្តងៗទៅក្នុងម៉ឺនុយផ្សេងៗនៅដើមដំបូង។ ហើយគាត់មានគម្រោងនឹងបន្ថែមផលិតផលដល់ទៅ ១,០០០ មុខទៀតនៅចុងឆ្នាំនេះ ខណៈតម្លៃភេសជ្ជៈទឹកដោះម្តាយមួយកែវនៅហាងគឺតម្លៃ៨ដុល្លារ។
ក្រោយមកទៀតបានក្លាយជានិន្នាការនៅក្នុងប្រទេសរុស្ស៊ី។ មនុស្សជាច្រើនមានការងឿងឆ្ងល់ថាហេតុអ្វីបានជាអាជ្ញាធរសុវត្ថិភាពចំណីអាហាររុស្ស៊ីមិនស៊ើបអង្កេតបញ្ហានេះ។ ភ្លាមៗនោះដែរ អភិបាលរងស្រុកបានសម្រេចចិត្តធ្វើការបោះឆ្នោតដោយសួរថា តើពួកគេចាប់អារម្មណ៍ចង់សាកកាហ្វេទឹកដោះម្តាយទេ? ចម្លើយបានប្រែក្លាយទៅជាគួរឲ្យចាប់អារម្មណ៍ដោយមនុស្ស ៤៦% មិនចង់សាកល្បងវាទេ។ ប៉ុន្តែ ២៣% នៃមនុស្សត្រៀមខ្លួនសាកល្បងវាជាមុនសិន។
យ៉ាងណាមិញ បន្ទាប់ពីនិន្នាការលើអ៊ីនធឺណិតបានក្លាយជាការជជែកដេញដោលថ្នាក់ជាតិ លោក Maxim ស្រាប់តែចេញមុខបញ្ជាក់ថា គាត់ពិតជាមិនបានគិតពីការប្រើប្រាស់ទឹកដោះម្តាយជាគ្រឿងផ្សំនោះទេ គាត់គ្រាន់តែព្យាយាមផ្សព្វផ្សាយអាជីវកម្មហាងកាហ្វេ។ ព្រោះការប្រើទឹកដោះម្តាយជាគ្រឿងផ្សំអាចនឹងខុសច្បាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ecr.co.za
ចុចអាន៖ភូមិអភិជនដែលគេបោះបង់ចោលនៅ ចិន ពេលនេះក្លាយជាកន្លែងចិញ្ចឹមគោ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ