Connect with us

ព័ត៌មានអន្ដរជាតិ

៦០ឆ្នាំមុន អ្នកនៅបរទេសនិយាយថា មើលឃើញថាសហោះពិតមែន

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសេចក្ដីរាយការណ៍ជាច្រើនអំពីការមើលឃើញថាសហោះ (UFO) នៅក្នុងប្រទេសផ្សេងៗគ្នា។ ជាក់ស្ដែងកាលពីឆ្នាំ ២០២០ មានករណីមើលឃើញ UFO ជាង ១៤០ ករណី ខណៈព័ត៌មានជាក់លាក់ណាមួយក៏មិនទាន់អាចកំណត់បាននៅឡើយដែរ ។

បើដូច្នេះមែន តើវត្ថុដែលពួកគេបានមើលឃើញនៅលើមេឃទាំងនោះ គឺជាអ្វីទៅ?

១ ការមើលឃើញថាសហោះរបស់កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក ឆ្នាំ ១៩៧១

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានរបាយការណ៍កត់ត្រានៅក្នុងឯកសាររដ្ឋាភិបាលសហរដ្ឋអាមេរិកបាន​បញ្ជាក់​ថា វត្ថុ​ដែល​មានរាងដូចបារី បានរកឃើញក្នុងខែមីនា ឆ្នាំ១៩៧១ ដោយនាវិកនៃនាវាមុជទឹក USS Trepang SSN 674 ធ្វើឲ្យ​មានការភ្ញាក់ផ្អើល។ នៅពេលដែលពួកគេជួបប្រទះ​វត្ថុចម្លែកមួយនៅ​មហាសមុទ្រអាត្លង់ទិក ពីឆ្នេរសមុទ្រ​អ៊ីស្លង់។ មន្ត្រី John Clika គឺជាមនុស្សដំបូងគេដែល​ឃើញ​វត្ថុដោយ​ចៃដន្យជាមួយនឹងកែវយឺត ខណៈពេលដែលធ្វើបេសកកម្មយោធា និងវិទ្យាសាស្ត្រ​ជាទៀងទាត់នៅ​ក្នុងតំបន់។

២ ការមើលឃើញថាសហោះ របស់កងទ័ពអាកាសអ៊ីតាលី ឆ្នាំ ១៩៧៩

រូបថតដ៏ល្អបំផុតមួយនៃថាសហោះ ដែលមានរាងដូចបារី​ត្រូវបានថតដោយមន្ត្រី​ជាន់ខ្ពស់កងទ័ព​អាកាស​អ៊ីតាលី Giancarlo Cecconi នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ១៩៧៩។ បន្ទាប់ពីបាន​បញ្ចប់​បេសកកម្មឈ្លប​យកការណ៍ ប្រហែលម៉ោង ១១:៣០ ព្រឹក Cecconi បានហោះ​ត្រឡប់​ទៅ​មូលដ្ឋាន​ទ័ពអាកាស Treviso Istrana ក្នុង​ប្រទេសអ៊ីតាលី​ក្នុងយន្តហោះ​ទម្លាក់គ្រាប់បែក Fiat G.91 ។

ភ្លាមៗនោះ គាត់បានទទួលសញ្ញាពីប៉មបញ្ជាការហោះហើរនៃអាកាសយានដ្ឋានយោធា St. Angelo អំពីវត្ថុហោះមិនស្គាល់អត្តសញ្ញាណ នោះ​មាន​ឥរិយាបថ​ចម្លែក​គឺ​ហោះ​ក្នុង​រយៈ​កម្ពស់​ទាបពី​លើទីក្រុង Quinto របស់អ៊ីតាលី។ យន្តហោះរបស់ Chekhoni ត្រូវបានបំពាក់ដោយ​កាមេរ៉ា​សរុបចំនួន ៣ដែលពីរនៅសងខាងនៃកាប៊ីនយន្តហោះ និងមួយនៅខាងលើ។ Chekkoni បាន​ហោះក្នុង​ចម្ងាយ ៨០ ម៉ែត្រ​ពី​វត្ថុ​ហើយ​ថតរូបវាហើយកាន់តែខិតទៅជិតវត្ថុបែបនេះ គាត់​អាច​មើល​ឃើញ​ព័ត៌មាន​លម្អិត​របស់​វា​កាន់​តែច្បាស់។ គាត់បានរៀបរាប់ថា វត្ថុនោះ​មាន​កំពស់​ប្រហែល៨ម៉ែត្រ និង​ទទឹង ៣ម៉ែត្រ ជាមួយ​នឹង​កំពូល​រាបស្មើ។ នៅ​កណ្តាល​មាន​លំហរ​តូច​មួយ​ពណ៌ស។

៣ ការមើលឃើញថាសហោះ​ក្នុងបេសកកម្ម Genimi 4 របស់ NASA ឆ្នាំ ១៩៦៥

ត្រលប់ទៅឆ្នាំ ១៩៦៥ អវកាសយានិក James McDevitt និង Ed White បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​គោចរជុំវិញផែនដី ៦៦ ដងក្នុងរយៈពេល ៤ ថ្ងៃ នាអំឡុងពេល Gemini 4 ដែលជា​បេសកកម្ម​ទីពីររបស់ NASA។ នៅពេលនោះ Ed White បានដើរលំហអាកាសរយៈពេល ២០ នាទីដំបូងដែលធ្វើឲ្យ​គាត់ក្លាយជាជនជាតិ​អាមេរិក​ដំបូងគេ ដែលធ្វើដូច្នេះ។ ហើយនេះគឺជាចំណុចចាប់ផ្តើមដែល NASA រៀបចំសម្រាប់បេសកកម្មសម្រាប់ការចុះចតតាមច័ន្ទគតិជាលើកដំបូង បួនឆ្នាំ​ក្រោយ។

បុរសរូបនេះបានរៀបរាប់ថា “ខ្ញុំកំពុងហោះហើរជាមួយ Ed White គាត់កំពុងដេក។ ដូច្នេះ ខ្ញុំ​គ្មាន​សាក្សី​អំពី​រឿង​នេះ​ទេ។ យើងកំពុងអណ្តែតក្នុងលំហ ដោយម៉ាស៊ីនមិនអាចគ្រប់គ្រងបាន ហើយឧបករណ៍វាស់ទាំងអស់ត្រូវបានបិទ។ស្រាប់តែមានវត្ថុមួយបានលេចចេញមកតាមបង្អួច​ វាមានរាងច្បាស់លាស់ណាស់។ វា​ជា​វត្ថុ​រាង​ស៊ីឡាំង​ពណ៌​ស មាន​ដៃ​វែង​លាត​ទៅ​ភាគី! ខ្ញុំមិនដឹងថាវាជាវត្ថុតូចមួយនៅជិតនោះទេ នៅលើវត្ថុធំមួយនៅឆ្ងាយ”។

យ៉ាងណាមិញ នេះគ្រាន់តែជាការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលអ្នកជំនាន់មុន៣រូប ធ្លាប់បានឃើញថាសហោះ និងខ្លះបានថតរូបនោះតាមទិដ្ឋភាពជាក់ស្ដែងប៉ុណ្ណោះ។ ចំពោះករណីថា តើលើលោកនេះពិតជាមានថាសហោះមែនឬអត់នោះ មកដល់សព្វថ្ងៃមិនទាន់មានអ្នកស្រាវជ្រាវរូបណា បកស្រាយលម្អិតបានឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖howandwhys

ចុចអាន៖យន្តហោះប្រញាប់ចុះចតភ្លាមៗ ក្រោយពីឡុតស្លាប់ពេលកំពុងហោះហើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤២ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម