ព័ត៌មានអន្ដរជាតិ
Elon Musk ត្រៀមខ្លួនប្រកួតជាមួយ Mark Zuckerberg ជានិច្ច មិនថាក្នុងលក្ខណៈបែបណាឡើយ
មហាសេដ្ឋី Elon Musk បានប្រាប់ថា មេក្រុមហ៊ុន Meta គឺលោក Mark Zuckerberg បានបដិសេធសំណើរក្នុងការប្រកួតដើម្បីសប្បុរសធម៌នៅក្នុងប្រទេសអ៊ីតាលី ទោះបីជាទទួលបានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងវប្បធម៌អ៊ីតាលី Gennaro Sangiuliano ក៏ដោយ ។

តាមរយៈសំណេរក្នុងបណ្តាញសង្គម X លោកបានអរគុណដល់លោករដ្ឋមន្ត្រី Sangiuliano សម្រាប់សេចក្តីសប្បុរស និងឆន្ទៈរបស់គាត់ក្នុងការរៀបចំកម្មវិធីកម្សាន្ត និងវប្បធម៌នៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែមហាសេដ្ឋី Mark Zuckerberg បានបដិសេធការផ្តល់ជូននេះ ដោយសារលោកមិនចាប់អារម្មណ៍ ដោយចង់វាយបែបគុនចម្រុះ UFC វិញ ។
ទោះជាយ៉ាងណាក៏ដោយ Elon Musk បញ្ជាក់ថា លោកត្រៀមខ្លួនជានិច្ចសម្រាប់ការប្រយុទ្ធដ៏អស្ចារ្យជាមួយ Mark Zuckerberg មិនថាប្រកួតក្នុងលក្ខណៈបែបណានោះទេ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ទាំង Elon Musk និង Mark Zuckerberg សុទ្ធតែបានហ្វឹកហាត់ជាមួយអ្នកប្រយុទ្ធ UFC ដូចគ្នា ដើម្បីត្រៀមសម្រាប់ការប្រកួតវាយក្នុងទ្រុងដែលអាចនឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ