ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ស៊ើបអង្កេតរកមូលហេតុ ធ្លាក់យន្តហោះស្លាប់មនុស្ស១០នាក់
នៅថ្ងៃសុក្រទី១៨ខែសីហា ក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើការវិភាគឧបករណ៍ថតសំឡេងកាប៊ីនយន្តហោះ (CVR) នៃយន្តហោះធុនស្រាលម៉ាឡេស៊ី ដែលបានធ្លាក់ក្នុងរដ្ឋ Selangor ដោយសម្លាប់មនុស្សទាំង៨នាក់លើយន្តហោះ និងមនុស្ស២នាក់នៅលើដី។

វីដេអូឃ្លីបពីកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញនូវ យន្តហោះ Beechcraft Model 390 ផ្ទុះឆេះជាដុំភ្លើង ពេលដែលវាធ្លាក់នៅភាគខាងលិចរាជធានី គូឡាឡាំពួរ។
រដ្ឋមន្ត្រីដឹកជញ្ជូនលោក Anthony Loke បាននិយាយថា CVR ដែលត្រូវបានរកឃើញកាលពីយប់ថ្ងៃព្រហស្បតិ៍ កំពុងត្រូវបានវិភាគ ហើយឧប្បត្តិហេតុនេះ នឹងត្រូវបានស៊ើបអង្កេត។

CVR គឺជាឧបរណ៍កត់ត្រានូវអ្វីដែលកើតឡើងក្នុងកាប៊ីនយន្ដហោះ រួមទាំងការសន្ទនាចុងក្រោយរបស់អ្នកបើក និងសំឡេងផ្សេងទៀតផងដែរ។
លោកប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំបានណែនាំឲ្យពន្លឿនការស៊ើបអង្កេត និងធ្វើការឲ្យបានហ្មត់ចត់។ យើងនឹងបង្ហាញលទ្ធផលជាសាធារណៈ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

ស្របពេលជាមួយគ្នានោះ មេប៉ូលិសម៉ាឡេស៊ី លោក Razarudin Husain បានគូសបញ្ជាក់ថា ដូចជាយន្តហោះខ្នាតតូចដទៃទៀតដែរ យន្តហោះនេះគឺត្រូវបានបំពាក់ដោយតែ CVR ប៉ុណ្ណោះ ពោលគឺមិនមានឧបករណ៍កត់ត្រាទិន្នន័យហោះហើរនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ពាក្យចុងក្រោយដែលអាកាសយានិកម៉ាឡេស៊ី និយាយទៅកាន់ម្តាយ៖ ខ្ញុំស្រឡាញ់ម៉ាក់!

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី