Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាលក្រុង បាងកក បញ្ជាឲ្យស៊ើបអង្កេតរូបចម្លាក់គ្រូកៃកែវ ក្រោយមហាជនជាច្រើនដាក់ពាក្យបណ្ដឹង

បានផុស

នៅ

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បញ្ជាឲ្យស៊ើបអង្កេតតាមច្បាប់ជាបន្ទាន់​ និងប្រមូលពាក្យបណ្តឹងអំពីរូបចម្លាក់គ្រូកៃកែវ (Kru Kai Kaew) ក្រោយមហាជនជាច្រើន​សម្ដែងការមិនពេញចិត្ត​និង​ភ័យខ្លាចជាខ្លាំង។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោក Chatchart Sitthiphan ជា​អភិបាលក្រុងបាងកក បាននិយាយរឿងរ៉ាវ​ជុំវិញ​ករណី​រូប​ចម្លាក់​លោក​គ្រូ កៃ កែវ ​ ដោយបាន​ណែនាំ​ឲ្យ​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ទីក្រុង​បាងកក តាមដាន​តាម​ច្បាប់​ពាក់ព័ន្ធ។

​លោកអភិបាលបាននិយាយបន្ថែមទៀតថា ដំបូង​ឡើយ គាត់​មិន​មាន​កំហុស​ក្នុង​លក្ខខណ្ឌ​នៃ​ច្បាប់​ផ្សេងៗ​ទេ ព្រោះវាជាតំបន់ឯកជន។ ប៉ុន្តែ​ជាមួយនឹង​កម្ពស់​របស់​រូបចម្លាក់ ប្រហែលជា​ត្រូវ​មើល​ដោយ​ប្រុងប្រយ័ត្ន​ក្នុង​លក្ខខណ្ឌ​សុវត្ថិភាព រួម​ទាំង​ណែនាំ​ដល់​សាលា​ខណ្ឌ​ឲ្យ​ស៊ើបអង្កេត និង​ប្រមូល​ពាក្យ​បណ្ដឹង ឬ​កង្វល់​ពី​ប្រជាពលរដ្ឋ ដើម្បីជួបពិភាក្សាជាមួយម្ចាស់រូបចម្លាក់ដែលបង្ក​បញ្ហា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បើ​រូបចម្លាក់​បែប​នេះ​បង្ក​ការ​រំខាន មនុស្សអាចរាយការណ៍ពីបញ្ហាមួយនេះជាបន្ទាន់។ ចំពោះ​បញ្ហា​នេះ រដ្ឋបាល​ក្រុង​បាងកក នឹង​ទទួល​យក​បញ្ហា​​មក​ពិចារណា រួមជាមួយនឹងច្បាប់ ឬបទប្បញ្ញត្តិផ្សេងៗ ដើម្បីរកវិធីដោះស្រាយឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ឲ្យដឹងថា រូបចម្លាក់គ្រូកៃកែវ បានដឹកតាមរថយន្តធុនធ្ងន់មួយ បង្កឲ្យមានកក់ស្ទះដល់ទៅ២ម៉ោងក្នុងទីក្រុងបាងកក ខណៈដែលប្រជាជនថៃជាច្រើនដែលមានអប្បិយជំនឿអូមអាមសម្រុកទៅថ្វាយបង្គំសុំលាភសំណាង  ជួយ​ជំរុញ​ជោគជ័យ​ក្នុង​អាជីព ពាណិជ្ជកម្ម​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ស្ថាបនិក Miss Grand ព្រមានដល់បវរកញ្ញាមកប្រលង កុំថ្វាយបង្គំឬគោរពលើរូបចម្លាក់គ្រូកៃកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម