Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋកាលីហ្វ័រញ៉ា ចេញការព្រមានដ៏កម្រអំពីព្យុះសង្ឃរា ដែលមានល្បឿនខ្យល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង

បានផុស

នៅ

ព្យុះសង្ឃរាដែលមានល្បឿន ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងបក់បោកឆ្ពោះទៅប្រទេសម៉ិកស៊ិក និងភាគនិរតីនៃសហរដ្ឋអាមេរិក។

(រូបថត៖ NBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេព្យាករថា កន្លែងដែលព្យុះប្រភេទ៤ឈ្មោះ Hilary នឹងវាយប្រហារមុនគេបង្អស់គឺរដ្ឋ Baja California ក្នុងប្រទេសម៉ិកស៊ិក នៅព្រឹកថ្ងៃសៅរ៍ទី១៩ខែសីហា។

ក្រោយមក វានឹងថយកម្លាំងបន្តិច ហើយបន្តដំណើរទៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ណេវ៉ាដា អារីហ្សូណា និងយូថាហ៍។ បន្ទាប់ពីនោះ វានឹងក្លាយជាព្យុះត្រូពិកទី១ ដែលវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងរយៈពេលជាង៨០ឆ្នាំ។

(រូបថត៖ SHUTTERSTOCK)

ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី Joe Biden បាននិយាយថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (Fema) មានបុគ្គលិកឈរជើងជាមុន និងដាក់ពង្រាយឧបករណ៍នានា ហើយពួកគេត្រៀមខ្លួនរួចស្រេចអស់ហើយ ដើម្បីឆ្លើយតបតាមតម្រូវការ។

ដោយឡែក សេវាអាកាសធាតុជាតិ (NWS) បានព្រមានពីលទ្ធភាពនៃភ្លៀងធ្លាក់ខ្លាំង ចាប់ពី៧ទៅ១៥សង់ទីម៉ែត្រនៅតំបន់ខ្លះ ដែលជាហេតុអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរនិងកម្រ សម្រាប់ផ្នែកខ្លះនៃភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា និង រដ្ឋណេវ៉ាដា។

ចំណែកនៅ San Diego, NWS ក៏បានចេញការព្រមានអំពីជំនន់ទឹកភ្លៀងផងដែរ។ លើសពីនេះ មនុស្សជិត២៦លាននាក់នៅភាគនិរតីសហរដ្ឋអាមេរិក ត្រូវគេព្រមានឲ្យប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ព្យុះ Ida សម្លាប់មនុស្ស ៦០នាក់នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម