Connect with us

ព័ត៌មានអន្ដរជាតិ

កូនស្រីពៅលោក ថាក់ស៊ីន ប្រកាសថ្ងៃដែលឪពុកចូលស្រុកសាជាថ្មី

បានផុស

នៅ

លោកស្រី Paetongtarn Shinawatra​ បានប្រកាសសារជាថ្មីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នាព្រឹកថ្ងៃសៅរ៍នេះថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់ចូលប្រទេសកំណើត នៅថ្ងៃអង្គារ៍សប្ដាហ៍ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Paetongtarn ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយ​រូប​ក្នុង​ចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទាំង​បី​របស់​គណបក្ស​ភឿថៃ បាន​សរសេរ​នៅ​លើ Instagram របស់គាត់​ថា “នៅ​ថ្ងៃអង្គារ ទី ២២ ខែសីហា វេលាម៉ោង ៩ព្រឹក ខ្ញុំនឹងនៅប្រលានយន្តហោះដុនមឿង ដើម្បី​ស្វាគមន៍​ឪពុកខ្ញុំថាក់ស៊ីន” ។

លោកស្រី​ក៏បានបង្ហោះសារដែលនិយាយថា គម្រោង​ត្រឡប់ទៅប្រទេសកំណើត​របស់​ឪពុក ​មិនត្រូវបានលុប​ចោលទេ ប៉ុន្តែត្រូវបានពន្យារពេល ដោយបន្ថែមថានេះ​មិនមែនជាការ​និយាយមិ​ន​សម​ហេតុសម​ផល​នោះទេ។ ស្របពេលដែល លោក ថាក់ស៊ីន បានបង្ហោះសារមួយលើបណ្ដាញសង្គម X កាលពីថ្ងៃទី០៥ ខែសីហា ដោយនិយាយថា គាត់កំពុងពន្យារពេលការវិលត្រឡប់ ដោយសារគ្រូពេទ្យចង់ឲ្យគាត់ពិនិត្យសុខភាព។

ទន្ទឹមនោះ កាលបរិច្ឆេទនេះក៏ត្រូវនឹងថ្ងៃដែលលោក Wan Muhamad Noor Matha​ ប្រធានសភាថៃនឹងកោះប្រជុំសមាជិករដ្ឋសភានិងព្រឹទ្ធសភា ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ ដែលនឹងតែងតាំងលោក Srettha Thavisin ។

សូមរម្លឹកដែរថា នៅថ្ងៃខួបកំណើតគម្រប់ ៧៤ ឆ្នាំរបស់ថាក់ស៊ីន ថ្ងៃទី ២៦ ខែកក្កដា លោកស្រី Paetongtarn បានប្រកាសថា ឪពុករបស់ខ្លួននឹងមកដល់អាកាសយានដ្ឋានដុនមឿងនៅថ្ងៃទី ១០ ខែសីហា ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយរួមមានលោក Chuvit Kamolvisit និងលោក Jatuporn Prompan និយាយដូចៗគ្នាថា ផែនការវិលត្រឡប់របស់គាត់គឺគ្មានអ្វីក្រៅពីសន្យាខ្យល់។ នេះ​បាន​ជំរុញ​ឲ្យមាន​ប្រតិកម្ម​ពី​លោកស្រី Paetongtarn តបតទៅវិញថា ការ​អត្ថាធិប្បាយ​របស់​លោក Chuvit គឺ​មិន​សមហេតុសមផល ហើយច្រណែនឪពុកគាត់តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bangkokpost

ចុចអាន៖អភិបាលក្រុង បាងកក បញ្ជាឲ្យស៊ើបអង្កេតរូបចម្លាក់គ្រូកៃកែវ ក្រោយមហាជនជាច្រើនដាក់ពាក្យបណ្ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច៦ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ១៣ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម