Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បញ្ចេញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះថ្មី ដើម្បីកម្ចាត់ការ​ឈ្លានពានរបស់ អាមេរិក

បានផុស

នៅ

កូរ៉េខាងជើងអាចនឹងដាក់ពង្រាយនាវាផ្ទុកប្រព័ន្ធកាំជ្រួចមីស៊ីលប្រឆាំងយន្តហោះថ្មី ដើម្បីទប់ស្កាត់ និងកម្ចាត់ការឈ្លានពានដោយខុសច្បាប់ពីសំណាក់យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរបស់អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េរបស់ទីក្រុងព្យុងយ៉ាងបានចេញសេចក្តីថ្លែងការណ៍មួយថា ការដាកពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលនេះ គឺជាការបន្ថែមកម្លាំងជំនួយដល់កងទ័ព បន្ទាប់ពីបានវាយប្រហារយន្តហោះចម្បាំងរបស់អាមេរិកដែលបានហោះឈ្លានពានចូលទៅក្នុងតំបន់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងចំនួន ៣ ដងកាលពីថ្ងៃព្រហស្បតិ៍ ។

សេចក្តីថ្លែងការណ៍នេះក៏និយាយផងដែរថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការណាមួយសម្រាប់ការការពារអធិបតេយ្យភាពរបស់ខ្លួន ។

ទន្ទឹមនោះ ទីក្រុង​ព្យុងយ៉ាង​ក៏ធ្លាប់បាន​ចោទប្រកាន់​យន្តហោះ​ឈ្លបយកការណ៍​របស់​អាមេរិក​ពី​ការហោះ​ឈ្លានពាន​ខុសច្បាប់រួចមកហើយផងដែរ​កាលពី​ខែកក្កដា​ ។ ក្រោយ​មក រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីផ្លោងអន្តរទ្វីបប្រភេទថ្មី ដើម្បីជាការកំញើញទៅដល់អាមេរិក ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងក៏កើតមានឡើង ចំពេលកិច្ចប្រជុំកំពូលត្រីភាគរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅជំរំប្រធានាធិបតី Camp David ដែលមានទីតាំងជិតទីក្រុងវ៉ាស៊ីនតោន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ ថៃ ៖ លោក ថាក់ស៊ីន នឹងនាំទៅពន្ធនាគារ ពេលត្រលប់ចូលស្រុកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម