ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន ទៅបន់ស្រន់ដល់ព្រះសុំឲ្យឪពុកទទួលបានសុខសុវត្ថិភាព ពេលត្រលប់ចូលស្រុកវិញ
កូនស្រី ២ រូបរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងរស់នៅនិរទេសខ្លួន នៅថ្ងៃអាទិត្យនេះបានទៅបួងសួងដល់ព្រះនៅវិមានវប្បធម៌ Pillar Shrine ក្នុងទីក្រុងបាងកក ដើម្បីសុំឲ្យការវិលត្រលប់ចូលស្រុកវិញរបស់ឪពុកនាថ្ងៃអង្គារនេះ ទទួលបានសុខសុវត្ថិភាព ។

ទន្ទឹមនោះ ក្រោយពីបួងសួងនៅទីសក្ការមួយនេះហើយ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃលោកស្រី ផេថងថាន និងបងស្រី ពីនថងតា រួមជាមួយស្វាមី និងមិត្តភក្តិផ្សេងទៀត ក៏បន្តទៅបន់ស្រន់នៅប្រាសាទពុទ្ធសាសនា Emerald ក៏ដូចជា ទៅមើលព្រះរាជបល្ល័ង្ក Prasat Phra Thep Bidon ដែលសុទ្ធសឹងនៅក្នុងបរិវេណវិមានវប្បធម៌ ដើម្បីគោរពដល់រូបសំណាករបស់ស្តេចមុនៗផងដែរ ។
ស្របពេលជាមួយគ្នានេះ លោកស្រី ផេថងថាន បានចែករំលែករូបថតរបស់លោកស្រីនៅលើបណ្តាញសង្គម Facebook ផងដែរជាមួយនឹងសំណេរថា លោកស្រីបានបួងសួងដល់វត្ថុសក្តិសិទ្ធិ ព្រះពុទ្ធរូប និងស្តេចបុរាណនៅមុនថ្ងៃខួបកំណើតគម្រប់ ៣៧ ឆ្នាំ ដោយសុំឲ្យឪពុកលោកស្រីទទួលបានសុខសុវត្ថិភាព នៅពេលត្រលប់ចូលស្រុកវិញ ។

កាលពីថ្ងៃសៅរ៍កូនស្រីលោក ថាក់ស៊ីន រូបនេះបានប្រកាសពីការវិលត្រលប់ចូលស្រុកវិញរបស់ឪពុកលោកស្រីនៅម៉ោង ៩ ព្រឹកថ្ងៃទី២២ ខែសីហា ពោលចំថ្ងៃដែលសភាថៃក៏នឹងកោះប្រជុំសមាជិកសភាទាំងពីរ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ២០ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ