Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះរញ្ជួយដី និងព្យុះត្រូពិក វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងពេលតែមួយ

បានផុស

នៅ

ការរញ្ជួយដីកម្រិត៥.១រ៉ិចទ័រ ត្រូវបានគេរាយការណ៍នៅរសៀលថ្ងៃអាទិត្យទី២០ខែសីហា (ពេលវេលានៅអាមេរិក) ក្នុងតំបន់ Ventura នៃរដ្ឋកាលីហ្វ័រញ៉ា ហើយបន្ទាប់មកមានការរញ្ជួយតូចៗជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក, ការរញ្ជួយដី បានកើតឡើងនៅម៉ោង២:៤១រសៀល ក្នុងជម្រៅ១៤.៤គីឡូម៉ែត្រ មានចម្ងាយប្រហែល៧គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Ojai។

ប៉ុន្មានវិនាទីបន្ទាប់ពីការរញ្ជួយដីខាងលើ មានការរញ្ជួយយ៉ាងតិច១២ដងទៀត ត្រូវបានរាយការណ៍នៅ Ojai ជាមួយកម្លាំងចន្លោះពី ២.៥ទៅ ៣.៩រ៉ិចទ័រ។

ការរញ្ជួយដីជាបន្តបន្ទាប់នេះ បានកើតឡើងចំពេលភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ជួបប្រទះ ព្យុះត្រូពិក Hilary។

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Los Angeles លោកស្រី Kristin Crowley និយាយថា គិតត្រឹមពេលនេះ មិនមានរបាយការណ៍អំពីការអ្នករងរបួស ឬការខូចខាតធ្ងន់ធ្ងរដោយសារព្យុះត្រូពិកទេ ប៉ុន្តែមានរបាយការណ៍​មួយ​ចំនួន ​អំពី​ការ​ដាច់​ខ្សែ​ភ្លើង បំណាក់ដី និងការបាក់រលំដើមឈើ។

មុនមកដល់សហរដ្ឋអាមេរិក ព្យុះត្រូពិក Hilary បានវាយប្រហារនិងបណ្តាលឲ្យបាក់នៅរដ្ឋBaja California ក្នុងប្រទេសម៉ិកស៊ិក ហើយបច្ចុប្បន្ន សហរដ្ឋអាមេរិក បានចេញការព្រមានដល់ប្រជាជន ៤២លាននាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។

គួរបញ្ជាក់ថា Hilary បានក្លាយជាព្យុះត្រូពិកទីមួយ ដែលវាយប្រហារតំបន់នេះ ចាប់តាំងពីព្យុះ Nora ក្នុងឆ្នាំ១៩៩៧៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC, FOX10

ចុចអាន៖ រដ្ឋកាលីហ្វ័រញ៉ា ចេញការព្រមានដ៏កម្រអំពីព្យុះសង្ឃរា ដែលមានល្បឿនខ្យល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៦ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម