ព័ត៌មានអន្ដរជាតិ
យន្តហោះគ្មានមនុស្សបើករបស់អង់គ្លេសវាយប្រហារសម្លាប់ភេរវករក្រុម ISIS ជាង១,៤០០នាក់
យន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងចក្រភពអង់គ្លេសបានសម្លាប់ភេរវករក្រុម ISIS ជាង១,៤០០នាក់ក្នុងរយៈពេល៦ឆ្នាំមកនេះ។
តួលេខនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃបេសកកម្មទម្លាក់គ្រាប់បែកដ៏ញឹកញាប់និងកាន់តែខ្លាំងឡើងៗដោយយានគ្មានមនុស្សបើកនៅក្នុងជម្លោះបច្ចេកវិទ្យាទំនើប។

កំណត់ហេតុហោះហើរដែលត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិបានបង្ហាញថា យន្តហោះគ្មានមនុស្សបើកប្រភេទ RAF MQ-9 Reaper ដែលគ្រប់គ្រងដោយក្រុមនាវិកនៅក្នុងនាវាចក្រភពអង់គ្លេសបានធ្វើការហោះហើរចំនួន៤,១០៧លើកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីចាប់តាំងពីឆ្នាំ២០១៤មក។
ដោយមានការគាំទ្រខ្លះពីសហរដ្ឋអាមេរិក យន្តហោះគ្មានមនុស្សបើកបានទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលសម្លាប់ឬបង្ករបួសដល់សកម្មប្រយុទ្ធជាសត្រូវប្រមាណ១,៤០៩នាក់។

នោះរាប់បញ្ចូលទាំងការសម្លាប់មេក្រុម IS ឈ្មោះ Mohammed Emwazi ឬមានរហស្សនាម “Beatle” អាយុ២៧ឆ្នាំនិង Sally Jones ឬ White Widow អាយុ៤៨ឆ្នាំផងដែរ។
យន្តហោះគ្មានមនុស្សបើកអាចធ្វើដំណើរបានក្នុងល្បឿន៤៦១គីឡូម៉ែត្រក្នុងមួយម៉ោង ហោះហើរក្នុងរយៈកម្ពស់ជាង៩គីឡូម៉ែត្រនិងផ្ទុកគ្រាប់បែកឬមីស៊ីល Hellfire ទម្ងន់២២៦គីឡូក្រាម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?