ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសមិនចូលរួម ការជជែកដេញដោល ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ
លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងមិនចូលរួមក្នុងការជជែកដេញដោលប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ជាមួយគូប្រជែងរបស់លោកឡើយ។

តាមការលើកឡើងរបស់អតីតប្រធានាធិបតីរូបនេះ, ការស្ទង់មតិចុងក្រោយមួយបង្ហាញថា គាត់កំពុងនាំមុខអ្នកផ្សេងទៀតហើយឈានទៅក្លាយជាបេក្ខភាពរបស់គណបក្ស សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ប្រជែងជាមួយបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។
លោក ត្រាំ ដែលមានអាយុ៧៧ឆ្នាំ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “សាធារណជនដឹងហើយថាខ្ញុំជានរណា និងអ្វីដែលប្រធានាធិបតីដ៏ជោគជ័យម្នាក់មាន”។
គួរបញ្ជាក់ថា ការជជែកដេញដោលប្រធានាធិបតីលើកដំបូង របស់គណបក្សសាធារណរដ្ឋ នឹងធ្វើឡើងនៅថ្ងៃទី២៣ខែសីហាខាងមុខ ខណៈការជជែកដេញដោលលើកទី២ អាចកើតឡើងនៅថ្ងៃបន្ទាប់ ហើយយ៉ាងហោចណាស់មានការជជែកដេញដោលគ្នាពីរបន្ថែមទៀត ត្រូវបានរំពឹងទុកនៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ ។
ដោយឡែក ការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ នឹងចាប់ផ្តើមក្នុងរដ្ឋ Iowa នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ដូណាល់ ត្រាំ ប្តេជ្ញាកាត់ទោស ចូ បៃដិន ប្រសិនបើជាប់ឆ្នោត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ