ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបចំនួន ២ សម្រេចផ្ដល់យន្តហោះចម្បាំង F-16 ដល់ អ៊ុយក្រែន
ប្រទេសអឺរ៉ុបចំនួន ២ គឺហូឡង់ និងដាណឺម៉ាកបានសម្រេចផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះការពារដែនអាកាសរបស់ខ្លួនប្រឆាំងនឹងការវាយប្រហារពីសំណាក់កងកម្លាំងរុស្ស៊ី ។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ការសម្រេចផ្ដល់យន្តហោះចម្បាំង F-16 បានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ហើយលោក Zelensky ក៏បានថ្លែងអំណរគុណដល់ប្រទេសហូឡង់ផងដែរសម្រាប់ការសម្រេចចិត្តផ្ដល់យន្តហោះចម្បាំងចំនួន ៤២ គ្រឿងមកឲ្យអ៊ុយក្រែន ។
ទន្ទឹមនោះ លោក Zelensky ក៏បានចាត់ទុកការសម្រេចចិត្តផ្ដល់យន្តហោះចម្បាំងធុន F-16 ថាជា ប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល និងបំផុសគំនិតសម្រាប់អ៊ុយក្រែន ហើយវាជាជំហានមួយទៀតឆ្ពោះទៅរកការពង្រឹងខែលការពារដែនអាកាសរបស់អ៊ុយក្រែន ។

បន្ទាប់ពីចាកចេញពីប្រទេសហូឡង់ លោក Zelensky បានបន្តធ្វើធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាកដើម្បីជួបជាមួយលោកស្រីនាយករដ្ឋមន្ត្រី Mette Frederiksen ហើយដាណឺម៉ាកក៏ឈានដល់ការសម្រេចផ្ដល់យន្តហោះចម្បាំង F-16 ចំនួន ១៩ គ្រឿងដល់អ៊ុយក្រែន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកលោក Jakob Ellemann-Jensen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាជាមោទនភាពមួយដែលដាណឺម៉ាក រួមជាមួយនឹងប្រទេសហូឡង់ ផ្ដល់យន្តហោះចម្បាំង F-16 ដល់ការប្រយុទ្ធដើម្បីសេរីភាពរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ហើយការគាំទ្ររបស់ដាណឺម៉ាកចំពោះអ៊ុយក្រែន គឺមិនភាពរអាក់រអួលឡើយ ។
គួរបញ្ជាក់ថា ការបញ្ជូនយន្តហោះចម្បាំង F-16 របស់ហូឡង់ និងដាណឺម៉ាកទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវនឹងកើតមានឡើង នៅពេលដែលភីឡុតអ៊ុយក្រែនបានបញ្ចប់ការរៀនបើកយន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកមួយនេះ ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់