ព័ត៌មានអន្ដរជាតិ
ប្រជាជន ថៃ ស្រលាញ់ពេញចិត្តកូនស្រីលោក ថាក់ស៊ីន ធ្វើជានាយករដ្ឋមន្ត្រី
រហូតមកដល់ពេលនេះ ស្ថានការណ៍នយោបាយជុំវិញបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ មិនទាន់ប្រាកដប្រជានៅឡើយទេ បើទោះជាគណបក្សបានបញ្ជាក់ហើយថា នឹងតែងតាំងលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់ខ្លួនក៏ដោយ ។

ក្រៅពីមហាសេដ្ឋីអចលនទ្រព្យរូបនេះ គណបក្សភឿថៃក៏នៅមានបេក្ខភាពនាយករដ្ឋមន្ត្រីលេចធ្លោចំនួន ២ រូបទៀតផងដែរ ដែលក្នុងនោះរួមមានកូនស្រីលោក ថាក់ស៊ីន គឺលោកស្រី Paetongtarn Shinawatra និងលោក Chaikasem Nitisir ។
ពាក់ព័ន្ធនឹងតំណែងមួយនេះដែរ វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ថៃ (Nida) ក៏បានរៀបចំការបោះឆ្នោតស្ទង់មតិតាមទូរស័ព្ទលើជនជាតិថៃនៅទូទាំងប្រទេសមានអាយុយ៉ាងតិច ១៨ ឆ្នាំចំនួន ១,៣១០ នាក់ដែលត្រូវបានអនុវត្តឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ។

យោងតាមការស្ទង់មតិនោះបានបង្ហាញថា ប្រជាជនថៃភាគច្រើនបានបោះឆ្នោតពេញចិត្តឲ្យលោកស្រី Paetongtarn ធ្វើជានាយករដ្ឋមន្ត្រី ច្រើនជាងលោក Srettha ទៅទៀត ពោលកូនស្រីលោក ថាក់ស៊ីន រូបនេះទទួលបានសំឡេងគាំទ្រចំនួន ៣៨.៦៣ ភាគរយ ហើយមហាសេដ្ឋីអចលនទ្រព្យមាន ៣៦.៥៦ ភាគរយ ខណៈលោក Chaikasem ទទួលបានសំឡេងត្រឹម ៨.៤៧ ភាគរយប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ប្រធានសភាថៃលោក Wan Muhamad Noor Matha បានកំណត់យកថ្ងៃទី២២ ខែសីហា ជាកាលបរិច្ឆេទនៃសម័យប្រជុំរួមគ្នារវាងសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ខណៈគណបក្សភឿថៃ ដែលជាបក្សឈ្នះឆ្នោតលំដាប់ទី ២ នឹងធ្វើជាអ្នកដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលថ្មី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ តើការវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ជាប់ពាក់ព័ន្ធរឿងនយោបាយ និងបក្សភឿថៃ ដែរឬទេ?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ