Connect with us

ព័ត៌មានអន្ដរជាតិ

ប្តីប្រពន្ធមួយគូនៅហាវ៉ៃ ប្រាប់មូលហេតុ ដែលផ្ទះគេឆេះខ្ទេច អត់តែឯង

បានផុស

នៅ

មនុស្សជាច្រើនដឹងហើយថា ភ្លើងឆេះព្រៃលើកោះ Maui នៃរដ្ឋហាវ៉ៃ បានបង្កការបំផ្លិចបំផ្លាញធំធេង និងបណ្តាលឲ្យមនុស្សជាង១០០នាក់បាត់បង់ជីវិត។

ផ្ទះដែលមិនឆេះ (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ គ្រប់គ្នាបានបង្ហាញការភ្ញាក់ផ្អើល ចំពោះផ្ទះមួយដែល មិនមានប៉ះពាល់អ្វីសោះដោយសារភ្លើងឆេះព្រៃ ដល់ថ្នាក់មានអ្នកហៅថា នោះជាផ្ទះអព្ភូតហេតុទៀតផង។

រូបថតពីលើអាកាស បានបង្ហាញពីផ្ទះដំបូលក្រហម បង្ហាញខ្លួននៅកណ្តាលសំណល់ខ្ទេចខ្ទី ដែលដុតកម្ទេចដោយភ្លើងឆេះព្រៃ។

(រូបថត៖ AP)

ហើយពេលនេះ ម្ចាស់ផ្ទះឈ្មោះ Dora Atwater Millikin និងស្វាមី Dudley Long Millikin បាននិយាយអំពីរឿងរ៉ាវ ដែលផ្ទះតម្លៃ៤លានដុល្លាររបស់ពួកគេអាចគេចផុត ពីអគ្គិភ័យបាន។

Dora បានប្រាប់កាសែត LA Times ថា វាជាផ្ទះឈើសឹងតែ១០០ភាគរយ ដូច្នេះវាគ្មានអ្វីអាចទល់ទល់ជាមួយភ្លើងបានទេ។ ប៉ុន្តែថ្មីៗនេះ អ្នកទាំងពីរ បានជួសជុលដោយប្តូរដំបូលជ័រ ទៅដាក់ដែកធ្ងន់វិញ ហើយកាត់មែកឈើជុំវិញផ្ទះ ក៏ដូចជាបោសសម្អាតស្លឹកឈើដែលជ្រុះ ដើម្បីការពារកុំឲ្យមានសត្វល្អិតច្រើន។

លោកស្រី Dora Atwater Millikin (រូបថត៖ Vimeo)

លោកស្រីនិយាយថា តាមពិតទៅ គាត់មិននឹកដល់រឿងការពារភ្លើងឆេះព្រៃអ្វីនោះទេ ប៉ុន្តែទីបំផុតវាអាចការសង្គ្រោះផ្ទះរបស់គាត់ ពីការបំផ្លិចបំផ្លាញទាំងមិនគួរឲ្យជឿ។ ពេលដែលភ្លើងឆេះព្រៃកើតឡើង លោកស្រីឃើញមានឈើឆេះរាលដាល ជាពិសេសផ្ទះដំបូលជ័រ។ រួចមកភ្លើងក៏ឆេះតាមមែកឈើនិងស្លឹកឈើលើដី ហើយក៏ឆេះចូលផ្ទះនានា។

ដូចនេះហើយ ការដែលគាត់កាត់មែកឈើកុំឲ្យមកប៉ះដំបូលផ្ទះ និងការបោសសម្អាតសម្រាមរួមទាំងស្លឹកឈើនៅលើដីផងដែរ ទើបធ្វើឲ្យផ្ទះរបស់គាត់រួចផុតពីអគ្គិភ័យ។

គួរបញ្ជាក់ថា យោងតាមព័ត៌មានចុងក្រោយអំពីអគ្គិភ័យនៅលើកោះ Maui, មនុស្សចំនួន១១៤នាក់ ត្រូវបាត់បង់ជីវិតខណៈ១០០០នាក់ នៅតែបាត់ខ្លួន៕ 

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វីដេអូមួយ ត្រូវគេសង្ស័យថា ជាដើមហេតុបង្កភ្លើងឆេះព្រៃដ៏សាហាវនៅ ហាវ៉ៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម