ព័ត៌មានអន្ដរជាតិ
ត្រលប់ចូលស្រុកលើកនេះ លោក ថាក់ស៊ីន ប្រើយន្តហោះប្រណិតមួយគ្រឿងតម្លៃជិត ៧០ លានដុល្លារ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា មានយន្តហោះឯកជនដ៏ប្រណិតចំនួន ២ គ្រឿងប្រៀបបានដូចជាមហាសេដ្ឋី ខណៈការត្រលប់ចូលស្រុកលើកនេះ លោកក៏បានប្រើប្រាស់យន្តហោះមួយគ្រឿងក្នុងចំណោម ២ គ្រឿងនោះសម្រាប់ធ្វើយានជំនិះផងដែរ ។

យន្តហោះដែលលោក ថាក់ស៊ីន ជិះត្រលប់ចូលស្រុកនៅថ្ងៃទី២២ ខែសីហានេះ គឺប្រភេទ Gulfstream G650 ជាយន្តហោះឯកជនរបស់លោក និងជាយានជំនិះដ៏សំខាន់មួយដែលលោកតែប្រើសម្រាប់ធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ជិះយន្តហោះ Gulfstream G650 មានតម្លៃចាប់ពី ៦៥ លានដល់ ៧០ លានដុល្លារ ខណៈយន្តហោះពណ៌សរបស់គ្រួសារត្រកូល ស៊ីណាវ៉ាត់ត្រា ត្រូវគេស្គាល់ថាជារបស់ក្រុមហ៊ុន Tucky Airlines ដែលលទិញតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ។
ទន្ទឹមនោះ យន្តហោះឯកជន Gulfstream G650 មានសមត្ថភាពផ្ទុកអ្នកដំណើរបាន ១៩ នាក់ អាចហោះហើរក្នុងល្បឿនអតិបរមាគឺ ១,១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាក៏អាចហោះហើរត្រង់ពីទីក្រុងបាងកកទៅកាន់ទីក្រុង Los Angeles ក្នុងចម្ងាយ ៩,៦០០ ទៅ ១៣,៨០០ គីឡូម៉ែត្រ ដោយមិនឈប់ចាក់ប្រេង ។
ចំណែកនៅខាងក្នុងកាប៊ីនរបស់យន្តហោះមួយនេះ មានទំហំធំទូលាយ ជាមួយនឹងកន្លែងសម្រាប់ធ្វើការចំនួន ៤, កន្លែងទទួលទានអាហារ, កម្សាន្ត និងការសម្រាកលំហែកាយផងដែរ ។ ភាពពិសេសរបស់យន្តហោះនេះទៀតនោះ គឺម៉ាស៊ីនមានសំឡេងស្ងាត់បំផុត ហើយថែមទាំងផ្តល់នូវគ្រឿងបរិក្ខារពេញលេញដូចជា WiFi គ្រឿងអេឡិចត្រូនិកដែលមានបច្ចេកវិទ្យាខ្ពស់ និងអ្វីៗជាច្រើនទៀតរាប់មិនអស់ ។

យន្តហោះឯកជន Gulfstream G650 គឺជាយន្តហោះដែលមហាសេដ្ឋី អ្នកជំនួញ និងនាយកប្រតិបត្តិកំពូលៗ ជារឿយៗពេញនិយមក្នុងការទិញជាយានជំនិះផ្ទាល់ខ្លួន ព្រោះវាអាចហោះបានលឿន សន្សំសំចៃពេលវេលាធ្វើដំណើរ ។
បើតាមរបាយការណ៍ យន្តហោះនេះត្រូវបានកាន់កាប់ដោយសេដ្ឋីថៃជាច្រើន ដូចជាលោក Vichai Srivaddhanaprabha អតីតម្ចាស់ក្រុមហ៊ុន King Power Group និងជាប្រធានក្លឹបបាល់ទាត់ Leicester City និងមនុស្សនៅក្នុងអាជីវកម្ម Charoen Pokphand Group ផងដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឧត្ដមសេនីយ៍ ថៃ ៣ រូប ធ្លាប់សច្ចាទុកគ្នាដូចបងប្អូនបង្កើត និងជាមេទ័ពការពារប្រទេស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ