ព័ត៌មានអន្ដរជាតិ
ទុរេនថៃដណ្តើមជើងឯកពីការនាំចេញខ្ពស់បំផុតតាមរយៈរថភ្លើងល្បឿនលឿន ចិន-ឡាវ
ទុរេនថៃបានដណ្តើមពានជើងឯកក្នុងនាំចេញខ្ពស់បំផុតតាមរយៈផ្លូវរថភ្លើងល្បឿនលឿន (ចិន-ឡាវ) ដោយបានកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនមកនៅត្រឹម១៥ម៉ោង ស្របពេលដែលរដ្ឋាភិបាលឆ្ពោះទៅមុខជាមួយនឹងផែនការតភ្ជាប់ប្រព័ន្ធផ្លូវដែកដើម្បីបង្កើនឱកាសនាំចេញផលិតផលថៃ។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះតម្លៃនៃការនាំចេញរបស់ផលិតផលថៃទៅកាន់ប្រទេសចិនតាមរយៈរថភ្លើងល្បឿនលឿន (ចិន-ឡាវ) បានកើនឡើងជាបន្តបន្ទាប់ដែលមានតម្លៃសរុបចំនួន ២,៨៤៨.៤១លានបាតក្នុងរយៈពេល ៥ខែដំបូង (ខែមករា-ឧសភា ឆ្នាំ២០២៣) ពោលគឺកើនឡើងចំនួនជាង២៦០% ពីឆ្នាំ២០២២ ជាមួយនឹងផ្លែឈើថៃកាន់តែពេញនិយមនៅក្នុងទីផ្សារប្រទេសចិន ជាពិសេសគឺទុរេន ដែលដឹកជញ្ជូនតាមរយៈផ្លូវរថភ្លើងល្បឿនលឿន (ចិន-ឡាវ) អាចជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនមកនៅត្រឹម១៥ម៉ោង ដែលពីមុនត្រូវចំណាយពេលប្រហែល២ថ្ងៃនៅលើផ្លូវជាតិ (R3A)។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃបាននិងកំពុងពន្លឿនផែនការតភ្ជាប់ប្រព័ន្ធផ្លូវដែករវាង ថៃ-ឡាវ-ចិន ដើម្បីបង្កើនឱកាសនាំចេញផលិតផលថៃ ត្រួសត្រាយផ្លូវដើម្បីក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នាពេលអនាគត។
ប្រភពដដែលបន្តថា រដ្ឋាភិបាលថៃបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលជាការដឹកជញ្ជូនដែលអាចកាត់បន្ថយការចំណាយពេលវេលា និងថ្លៃដឹកជញ្ជូន ជួយលើកកំពស់សមត្ថភាពការប្រកួតប្រជែងរបស់អ្នកនាំចេញថៃ និងមានជំនឿថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងគ្រប់ជ្រុងជ្រោយ ដូចដែលរដ្ឋាភិបាលបានអនុវត្តន៍ នឹងដើរតួយ៉ាងសំខាន់ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជំរុញប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នាពេលអនាគត៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ naewna
ចុចអាន៖ ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថៃលើវិស័យជាច្រើន
ចុចអាន៖ វៀតណាមផ្ដល់ប្រាក់កម្ចីឲ្យអតីតអ្នកទោស ដើម្បីកសាងជីវិតថ្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ