Connect with us

ព័ត៌មានអន្ដរជាតិ

ដ្រូនអ៊ុយក្រែន ចូលកម្ទេច យន្តហោះទម្លាក់គ្រាប់បែកតម្លៃ២៧០លានដុល្លាររបស់រុស្ស៊ី ដល់ក្នុងបន្ទាយ

បានផុស

នៅ

យោងតាមរបាយការណ៍នៅថ្ងៃអង្គារទី២២ខែសីហា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីមួយគ្រឿងត្រូវបានកម្ទេច នៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពដែលគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងវិភាគដោយ BBC Verify បានបង្ហាញឲ្យឃើញយន្តហោះ Tupolev Tu-22 កំពុងឆេះនៅមូលដ្ឋានទ័ពអាកាស Soltsy-2 ភាគខាងត្បូងទីក្រុង St Petersburg។

ស្របពេលជាមួយគ្នានោះ ទីក្រុងមូស្គូនិយាយថា ដ្រូនអ៊ុយក្រែន ក៏ត្រូវវាយប្រហារដោយអាវុធធុនតូចផងដែរ ប៉ុន្តែវានៅតែអាចមកបំផ្លាញយន្តហោះនេះបាន។

Tu-22 តម្លៃ២៧០លានដុល្លារ អាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងពីរដង ហើយត្រូវបានរុស្ស៊ីប្រើ ដើម្បីវាយប្រហារទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន។

(រូបថត៖ Alphacoders)

ដោយឡែកកាលពីថ្ងៃចន្ទ អ្នកនាំពាក្យនៃទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន បាននិយាយថា យន្តហោះយោធាមួយផ្សេងទៀត ក៏ត្រូវកម្ទេចផងដែរក្នុងការវាយប្រហារដោយដ្រូន នៅតំបន់ Kaluga នៃប្រទេសរុស្ស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏រាយការណ៍ពីការវាយប្រហារនេះផងដែរ ប៉ុន្តែបដិសេធ​ បង្ហាញទំហំនៃការខូចខាតឡើយ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងកៀវ បានបាញ់បង្ហោះដ្រូនជាច្រើនគ្រឿង ដើម្បីវាយប្រហារទីក្រុងមូស្គូ ខណៈបន្ទាយ Soltsy-2 មានចម្ងាយប្រហែល៦៥០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ យន្តហោះទម្លាក់គ្រាប់បែក ចិន-រុស្ស៊ី ហោះរួមគ្នាលើដែនទឹកជុំវិញ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៥ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម