ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន អញ្ជើញមកដល់ទឹកដី ថៃ វិញហើយ
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានអញ្ជើញត្រលប់ចូលស្រុកវិញ ក្រោយចុះចតនៅព្រលានយន្តហោះដនមឿងនៃទីក្រុងបាងកកនៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះ ។

យន្តហោះឯកជនរបស់លោក ថាក់ស៊ីន បានចុះចតនៅទីតាំង VIP មួយកន្លែងរបស់ព្រលានយន្តហោះដនមឿងនៅវេលាម៉ោង ៩ ព្រឹក បន្ទាប់ពីចាកចេញពីប្រទេសសិង្ហបុរីកាលពីម៉ោង ៧ និង ៣០ នាទីព្រឹកនេះ ខណៈកូនស្រី ២ រូបរបស់លោកក៏បានទៅទទួលឪពុកផងដែរ ។
បន្ទាប់ពីទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រអាវក្រហមរាប់រយនាក់ និងចាប់ដៃជាមួយសមាជិកសំខាន់ៗមួយចំនួននៃគណបក្សភឿថៃរួចហើយ លោក ថាក់ស៊ីន ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការកំពូលដើម្បីស្តាប់ការកាត់ក្តីប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ ដែលផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ខណៈក្រោយមក លោកនឹងត្រូវបញ្ជូនទៅនាយកដ្ឋានកែប្រែ ហើយបន្តដឹកទៅពន្ធនាគារ Remand ក្នុងទីក្រុងបាងកក ។

នេះគឺជាការវិលត្រលប់ចូលស្រុកសាជាថ្មីរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលវ័យ ៧៤ ឆ្នាំរូបនេះ ក្រោយចំណាយពេលរស់នៅនិរទេសអស់រយៈពេល ១៧ ឆ្នាំ ខណៈថ្ងៃនេះថៃក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសផងដែរ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ២០ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ៕




ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ តើការវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ជាប់ពាក់ព័ន្ធរឿង នយោបាយ និងបក្សភឿថៃ ដែរឬទេ?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ