ព័ត៌មានអន្ដរជាតិ
ផ្ទុះកំហឹងចំពោះរដ្ឋបាលលោក Biden ដោយសារចាក់វ៉ាក់សាំងកូវីដឲ្យភេរវករមុនប្រជាជនអាមេរិក
រដ្ឋបាលរបស់លោក Biden ត្រូវបានគេបន្ទោសបន្ទាប់ពីលេចឮព័ត៌មានថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងត្រូវចាក់លើអ្នកជាប់ឃុំឃាំងនៅពន្ធនាគារ Guantanamo Bay រួមទាំងលើភេរវករក្រុមអាល់កៃដានិងមេក្លោងការវាយប្រហារថ្ងៃទី១១ខែកញ្ញា (៩/១១) លោក Khalid Sheikh Mohammed ផងដែរនៅដើមសប្តាហ៍ក្រោយនេះ។

រដ្ឋអាជ្ញា Clayton Trivett Jr ដែលកំពុងដឹកនាំរឿងក្តីប្រឆាំងនឹងភេរវករទាំង៥នាក់នៅពីក្រោយការវាយប្រហារថ្ងៃទី១១ខែកញ្ញា បានបង្ហាញសេចក្តីសម្រេចនេះនៅក្នុងលិខិតមួយទៅកាន់មេធាវីការពារក្តីកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមកាសែត New York Times បានសរសេរថា “មន្ត្រីមួយរូបនៅមន្ទីរបញ្ចកោណ ទើបតែចុះហត្ថលេខាលើអនុស្សរណៈយល់ព្រមសម្រាប់ការចាក់វ៉ាក់សាំងកូវីដដល់អ្នកជាប់ឃុំនៅ Guantánamo”។

Trivett Jr និយាយថា ជំរំឃុំឃាំងរបស់សហរដ្ឋអាមេរិកនេះមានអ្នកជាប់ឃុំ៤០នាក់ ដែលពួកគេទាំងអស់អាចទទួលបានការចាក់វ៉ាក់សាំងលើកដំបូងនៅថ្ងៃចន្ទប្រសិនបើពួកគេយល់ព្រម។
កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងត្រូវបានគេរាយការណ៍ថា មានគោលបំណងជួយបន្តនីតិវិធីច្បាប់សម្រាប់អ្នកទោសដូចជា Khalid Sheikh Mohammed ដែលត្រូវបានពន្យាពេលដោយសារតែជំងឺរាតត្បាត។
ប៉ុន្តែព័ត៌មាននេះបានបង្កឲ្យផ្ទុះកំហឹងក្នុងចំណោមអ្នកនយោបាយនិងអ្នកឆ្លើយតបព្រឹត្តិការណ៍ ៩/១១ ដែលបានរិះគន់ការសម្រេចចិត្តចាក់វ៉ាក់សាំងដល់ភេរវករ មុនពលរដ្ឋអាមេរិក។

ការចាក់វ៉ាក់សាំងនេះបានកើតឡើង ចំពេលមានកង្វះខាតថ្នាំដែលបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងចាក់នៅទូទាំងសហរដ្ឋអាមេរិក ខណៈមានជនជាតិអាមេរិកទើបតែ២៦លាននាក់ប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំងរួច។
លោក Tom Von Essen ស្នងការអគ្គិភ័យក្រុងអំឡុងព្រឹត្តិការណ៍ ៩/១១ បាននិយាយថា “អ្នកមិនអាចធ្វើវាបានទេ។ នេះជារឿងគួរឲ្យអស់សំណើច ដែលយើងទទួលបានពីរដ្ឋាភិបាលរបស់យើង។ ពួកគេនឹងចាក់វ៉ាក់សាំងនៅ Guantanamo Bay មុនពេលប្រជាជនអាមេរិកទាំងអស់ទទួលវា វាគឺជាល្ខោនដែលមិនសមហេតុផល”។

រីឯលោកស្រី Elise Stefanik អ្នកតំណាងគណបក្សសាធារណរដ្ឋសម្រាប់មណ្ឌលទី២១នៃទីក្រុងញូវយ៉កបាននិយាយថា “វាមិនអាចប្រកែកបាននិងមែនជាអាមេរិកទាល់តែសោះដែលលោកប្រធានាធិបតី Biden កំពុងជ្រើសរើសផ្តល់អាទិភាពដល់ភេរវករដែលត្រូវបានផ្តន្ទាទោសនៅ Guantanamo ជាជាងមន្ត្រីជាន់ខ្ពស់ឬអតីតយុទ្ធជនដែលងាយរងគ្រោះ”។

ចំណែកអ្នកពន្លត់អគ្គិភ័យចូលនិវត្តន៍ក្នុងទីក្រុងញូវយ៉កលោក Michael O’Connell ដែលបានចូលរួមក្នុងការស្វែងរកនិងជួយសង្គ្រោះក្នុងព្រឹត្តិការណ៍ ៩/១១ បានប្រាប់កាសែតថា “វាពិតជាគួរឲ្យស្អប់ខ្ពើមណាស់។ ភេរវករទាំងនេះបានបង្កគ្រោះថ្នាក់ ប៉ុន្តែអ្នកស្នេហាជាតិគឺជាអ្នកដែលត្រូវរង់ចាំទទួលការចាក់វ៉ាក់សាំងទៅវិញ”។

លោក Khalid Sheikh Mohammed ត្រូវបានគេនិយាយថា ជាស្ថាបត្យករនៅពីក្រោយផែនការភេរវកម្មដែលបានសម្លាប់មនុស្សចំនួន២,៩៧៦នាក់ក្នុងទីក្រុងញូវយ៉ក វ៉ាស៊ីនតោនឌីស៊ីនិងផេនស៊ីលវេនៀកាលពីថ្ងៃទី១១ខែកញ្ញា។
លោក Mohammed គ្រោងនឹងត្រូវជំនុំជម្រះក្តីពាក់ព័ន្ធព្រឹត្តិការណ៍ ៩/១១ ជាមួយមនុស្ស៤នាក់ផ្សេងទៀតនៅឯតុលាការយោធា Guantanamo។

ពួកគេត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមរួមទាំងអំពើភេរវកម្មនិងការសម្លាប់មនុស្សជិត៣,០០០នាក់។
ពួកគេនឹងក្លាយជាមនុស្សដំបូងបង្អស់ដែលត្រូវបានជំនុំជម្រះក្តីក្នុងរយៈពេលជិត២០ឆ្នាំ បន្ទាប់ពីការវាយប្រហារ។ ប្រសិនបើរកឃើញថាមានកំហុស ពួកគេនឹងត្រូវទទួលទោសប្រហារជីវិត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សហរដ្ឋអាមេរិក ប្រកាសអាសន្នអំពើភេរវកម្មប្រឆាំងរដ្ឋាភិបាល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ