ព័ត៌មានអន្ដរជាតិ
ចំណត VIP ដែលចតយន្តហោះឯកជនរបស់លោក ថាក់ស៊ីន ទុកសម្រាប់តែសេដ្ឋីប្រាក់លានប៉ុណ្ណោះ
MJets ជាចំណត VIP ក្នុងព្រលានយន្តហោះដុនមឿងដ៏ប្រណិត និងតែមួយគត់នៅក្នុងប្រទេសថៃ ដែលអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ជ្រើសរើសជាទីតាំងចត Private Jet នាព្រឹកថ្ងៃទី២២ ខែសីហា ខណៈវាក៏ទុកសម្រាប់តែសេដ្ឋីប្រាក់លានប៉ុណ្ណោះដែរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន MJets បញ្ចាក់ថា វាមានឈ្មោះពេញ MJets Limited បង្កើតឡើងក្នុងឆ្នាំ ២០០៧ ក្រោមឈ្មោះ Minor Aviation ។ វាបានចាប់ផ្តើមជាផ្នែកគ្រប់គ្រងការហោះហើរសម្រាប់ភាគទុនិកក្រុមហ៊ុន Minor Company Limited បន្ទាប់ពីប្តូរឈ្មោះទៅជា Mjet Co., Ltd.។
ទន្ទឹមនោះដែរ Mjets ជាក្រុមហ៊ុននាំមុខគេក្នុងការជួលយន្តហោះ និងសេវាកម្មចំណតយន្តហោះឯកជនសម្រាប់តែអ្នកមានទ្រព្យ និងហ៊ានចាយលុយប៉ុណ្ណោះ។ ក្រោយមកក្នុងឆ្នាំ ២០១០ វាបានត្រួសត្រាយនូវសេវាកម្មយន្តហោះរួមបញ្ចូលគ្នា (ប្រតិបត្តិការមូលដ្ឋានថេរ/ Fixed-Base Operation (FBO) ដំបូង និងតែមួយគត់នៅក្នុងប្រទេសថៃ ជាមួយមជ្ឈមណ្ឌលប្រតិបត្តិការនៅអាកាសយានដ្ឋានដនមឿង នៃទីក្រុងបាងកក។
បច្ចុប្បន្ននេះ MJets ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Minor Group Limited ដែលផ្តល់នូវសេវាកម្មយន្តហោះឯកជនពេញលេញគ្របដណ្តប់លើអាជីវកម្មសំខាន់ៗចំនួន ៧។
១ សេវាកម្មយន្តហោះជួល
២ សេវាកម្មរថយន្តសង្គ្រោះបន្ទាន់
៣ ការគ្រប់គ្រងយន្តហោះ
៤ សេវាស្ថានីយឯកជនជាមួយកន្លែងទទួលភ្ញៀវពិសេសៗ
៥ សេវាកម្មថែទាំយន្តហោះ
៦ ការគ្រប់គ្រងអាជីវកម្មអាកាសចរណ៍ឯកជន និងសេវាមូលដ្ឋានរួមបញ្ចូលគ្នា
៧ សេវាកម្មប្រឹក្សា និងប្រតិបត្តិការពាណិជ្ជកម្មយន្តហោះ។
MJets Maintenance ត្រូវបានបញ្ជាក់ជាស្ថានីយ៍ជួសជុល ១៤៥ ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ហើយបានពង្រីកអាជីវកម្មសេវាកម្មដីរបស់ខ្លួន និងកន្លែងសម្រាកពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឥណ្ឌា និងកម្ពុជា។នៅខាងក្នុងអាកាសយានដ្ឋានឯកជននៃ MJets មានគយ, អន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ប៉ុស្តិ៍ត្រួតពិនិត្យជំងឺយ៉ាងពេញលេញ។ វាក៏មានកន្លែងដាក់យន្តហោះចំនួន៤ដែលមានទំហំសរុប ៨,២០០ ម៉ែត្រការ៉េ ជាមួយនឹងកន្លែង VIP ដ៏ប្រណិតដែលមានទំហំ ៣១៦ ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ ៧០ នាក់ក្នុងពេលតែមួយ។ វាក៏មានបន្ទប់ប្រជុំនិងបន្ទប់ទទួលភ្ញៀវឯកជន សម្រាប់ឯកជនភាពអ្នកដំណើរ និងមានផាសុកភាពជាមួយនឹងបន្ទប់ទឹក និងបន្ទប់ស្លៀកពាក់ប្រណិតផងដែរ។
លើសពីនេះទៀតដែរ អតិថិជនគោលដៅរបស់ MJets ដែលជាភ្ញៀវពិសេស មិនមែនត្រឹមតែការហោះហើរឯកជនគ្រាន់តែជាភាពប្រណីតមួយមុខនោះទេ។ ប៉ុន្តែវាជួយបំពេញបេសកកម្មរបស់មនុស្សម្នាក់ៗ។ ការសង្កត់ធ្ងន់លើសុវត្ថិភាព ល្បឿន និងការធ្វើដំណើរប្រកបដោយភាពបត់បែនខ្ពស់។ ដែលក្រុមហ៊ុនអាកាសចរណ៍ធម្មតា ពិតជាមិនអាចធ្វើបាននោះទេ។
ដូច្នេះហើយ មិនមែនជារឿងចម្លែក ដែលមហាសេដ្ឋីប្រាក់លាននិងបុគ្គលល្បីៗជាច្រើនដែលមានយន្តហោះឯកជនឲ្យតែចូលមកដល់ប្រទេសថៃ គឺតែងតែយក MJets ជាចំណត Private Jet ផ្ទាល់ខ្លួន មិនខុសពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នោះឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រលប់ចូលស្រុកលើកនេះ លោក ថាក់ស៊ីន នឹងប្រើយន្តហោះប្រណិតមួយគ្រឿងតម្លៃជិត ៧០លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ