ព័ត៌មានអន្ដរជាតិ
មុនជូនដំណើរបងប្រុសត្រលប់ទៅថៃ លោកស្រី យីងឡាក់ បង្ហោះសារវែងមួយពេញដោយអត្ថន័យ
មុនពេលដំណើរវិលត្រលប់មកកាន់ទឹកដីកំណើត កាលពីព្រឹកមិញនេះលោកស្រី យីងឡាក់ បានបង្ហោះរូបថតជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អមដោយសំណេរដ៏វែងអន្លាយពេញដោយអត្ថន័យ ជូនដល់បងប្រុសជាទីស្រលាញ់ដែលឃ្លាតចាកគ្រួសារ១៧ឆ្នាំ។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកស្រី យីងឡាក់ បានបង្ហោះរូបភាពជាមួយអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ក្នុងដំណើរវិលត្រលប់ទៅប្រទេសថៃ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ ដោយចុះចតនៅអាកាសយានដ្ឋានដនមឿង តាមយន្តហោះឯកជនរបសលោក ជាមួយនឹងសារដ៏មានអត្ថន័យមួយយ៉ាងរញ្ជួយចិត្ត។
លោកស្រីបានសរសេរយ៉ាងដូច្នោះថា “ថ្ងៃដែលបងប្រុសទន្ទឹងរង់ចាំបានមកដល់ហើយ!
ក្នុងរយៈពេល១៧ ឆ្នាំមកនេះបងប្រុសមានអារម្មណ៍ឯកោ វេទនា និងនឹកផ្ទះ ប៉ុន្តែត្រូវតែស៊ូទ្រាំ។ ខ្ញុំជឿថា បងបានចំណាយពេលយូរដើម្បីគិតយ៉ាងមុតមាំ មុននឹងសម្រេចចិត្ត។ ប៉ុន្តែនៅទីបំផុតដោយសារក្ដីនឹករលឹកដល់ក្រុមគ្រួសារ ហើយចង់រស់នៅស្រុកកំណើតវិញ ប្អូនក៏គោរពការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់បងលើកនេះដែរ។ ប្អូនសូមថតរូបអនុស្សាវរីយ៍ដែលបានរួមដំណើរជាមួយបងប្រុសពីឌូបៃ មកជូនដំណើរបងនៅមុនពេលយន្តហោះនឹងត្រឡប់ទៅប្រទេសថៃ។
ប្អូនស្រីសូមជូនពរបងឲ្យជួបតែសំណាងល្អ សូមធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាព អ្វីគ្រប់យ៉ាងគឺរលូន ហើយកុំភ្លេចថែរក្សាសុខភាពផង។ បងប្រុសមិនបាច់ព្រួយទេ! ប្អូនស្រីម្នាក់នេះនឹងរឹងប៉ឹង អត់ធ្មត់ ហើយនឹងមើលថែខ្លួនឯងឲ្យបានល្អបំផុត បើទោះបីជាពួកយើងរស់នៅកន្លែងផ្សេងគ្នា ទីក្រុងផ្សេងគ្នា ព្រោះរយៈពេល៦ឆ្នាំហើយដែលខ្ញុំបានឃ្លាតឆ្ងាយពីស្រុកកំណើត ហើយមានបងប្រុសម្នាក់ដែលមើលថែប្អូនបានយ៉ាងល្អ។ ប៉ុន្តែនៅតែមិនអាចទប់ចិត្តបាន ព្រោះនេះជាលើកទីមួយហើយដែលពួកយើងមិនបានធ្វើដំណើរជាមួយគ្នាទៀត។
ទោះយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា ថ្ងៃដែលបងប្រុសទន្ទឹងរង់ចាំបានរួមរស់ជាមួយគ្រួសារនឹងមកដល់ឆាប់ៗ។ សូមសំណាងល្អចំពោះបង ខ្ញុំស្រឡាញ់បងជានិច្ច បងប្រុសដ៏ល្អរបស់ខ្ញុំ”។
សូមរម្លឹកដែរថា លោក ថាក់ស៊ីន ធ្លាប់បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ២០ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ មកម៉្លេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រលប់ចូលស្រុកលើកនេះ លោក ថាក់ស៊ីន ប្រើយន្តហោះប្រណិតមួយគ្រឿងតម្លៃជិត ៧០ លានដុល្លារ
ចុចអាន៖លោក ថាក់ស៊ីន ត្រូវតុលាការកំពូល ថៃ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៨ ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ