ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ត្រូវតុលាការកំពូល ថៃ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៨ ឆ្នាំ
យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការកំពូលថៃបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលទើបតែត្រលប់ចូលស្រុកវិញនៅថ្ងៃទី២២ ខែសីហានេះ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ។

ការផ្ដន្ទាទោសដាក់ពន្ធនាគារលើលោក ថាក់ស៊ីន គឺផ្ដោតលើសំណុំរឿងក្ដីចំនួន ៣ ករណីផ្សេងគ្នាដូចជា ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ, បញ្ជាឲ្យធនាគារគ្រប់គ្រងដោយរដ្ឋផ្ដល់ប្រាក់កម្ចីទៅឲ្យបរទេសដោយខុសច្បាប់ និងកាន់កាប់ភាគហ៊ុនដោយខុសច្បាប់ក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ។
លោក ថាក់ស៊ីន ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការកំពូលដើម្បីស្តាប់ការកាត់ក្តីប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ ខាងលើ បន្ទាប់ពីចុះចតភ្លាមៗនៅទីតាំង VIP មួយកន្លែងនៅព្រលានយន្តហោះដនមឿងរបស់ទីក្រុងបាងកកនៅម៉ោង ៩ ព្រឹកនេះ ។

នេះគឺជាការវិលត្រលប់ចូលស្រុកសាជាថ្មីរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលវ័យ ៧៤ ឆ្នាំរូបនេះ ក្រោយចំណាយពេលរស់នៅនិរទេសអស់រយៈពេល ១៧ ឆ្នាំ ខណៈថ្ងៃនេះថៃក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសផងដែរ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ២០ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Star

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ