ព័ត៌មានអន្ដរជាតិ
មនុស្ស ៣ នាក់បាត់បង់ជីវិត ដោយសារផឹកទឹកដោះគោក្រឡុកនៅអាមេរិក
មនុស្ស ៣ នាក់បាត់បង់ជីវិត និង ៣ នាក់ទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ ព្រោះផឹកទឹកដោះគោក្រឡុកដែលផ្ទុកបាក់តេរី Listeria ។

ហេតុការណ៍នេះបានកើតឡើងក្នុងហាង Frugals នៅរដ្ឋ Washington ចាប់តាំងពីខែកុម្ភៈ ទី២៧ ដល់ខែកក្កដា ទី២២ ដោយសារបុគ្គលិកលាងម៉ាស៊ីនការ៉េមសម្រាប់លាយជាមួយទឹកដោះគោក្រឡុកមិនស្អាត ។

ជាក់ស្ដែងហាងអាហារខាងលើបានឈប់ប្រើប្រាស់ម៉ាស៊ីនរបស់ខ្លួនតាំងពីដើមខែសីហាមកម្ល៉េះ ប៉ុន្តែមនុស្សដែលប៉ះពាល់បាក់តេរី Listeria នឹងបង្ហាញរោគសញ្ញារយៈពេល ៧០ ថ្ងៃ ក្រោយការឆ្លងដំបូង ។
ពាក់ព័ន្ធនឹងបញ្ហាដែលបានកើតឡើង ហាង Frugals ប្រកាសថា “យើងខូចចិត្ត និងសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ណាមួយដែលយើងបង្កឡើង” ហើយពួកគេនឹងបញ្ឈប់ការលក់ទឹកដោះគោក្រឡុកដែលប្រើការ៉េមគ្រប់សាខាទាំងអស់ និងតេស្តរកមេរោគជាមុនសិន ។

មែនទែនទៅបាក់តេរី Listeriosis មិនសូវបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាបង្កហានិភ័យសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ជាពិសេសមនុស្សចាស់អាយុលើស ៦៥ ឆ្នាំ អ្នកមានផ្ទៃពោះ និងទារកទើបនឹងកើត ។
ជារៀងរាល់ឆ្នាំ មានមនុស្សប្រហែល ២៦០ នាក់ស្លាប់ដោយសារបាក់តេរីនេះ ។ ពីឆ្នាំ ១៩៩៨ ដល់ ២០២១ មានអ្នកឆ្លងបាក់តេរី Listeria ជិត ២០០០ នាក់ ចំណែកឯតួលេខសរុបវិញគឺ ៥៨ ៧១៧ នាក់ឯណោះ ។
បើយោងតាម CDC រោគសញ្ញាទូទៅនៃការឆ្លងបាក់តេរីរួមមាន គ្រុនក្តៅ ប្រកាច់ ឈឺក្បាល ខ្សោយសាច់ដុំ បាត់បង់តុល្យភាព ករឹង និងច្របូកច្របល់ ។

ទន្ទឹមនេះ នៅក្នុងខែកុម្ភៈ ក្រុមហ៊ុន Fresh Ideation Food Group LLC បានប្រមូលមកវិញនូវផលិតផលអាហារជាង ៤០០ ដែលត្រូវបានបំពុលដោយ Listeria ផងដែរ ។ សូម្បីកាលពីឆ្នាំ ២០២២ ក៏មានមនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីឆ្លងមេរោគ Listeria ពីក្នុងកញ្ចប់បន្លែ Dole ដូចគ្នា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បាក់តេរី សាហាវ ត្រូវបានរកឃើញលើទឹកដី សហរដ្ឋអាមេរិក ជាលើកដំបូង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ