ព័ត៌មានអន្ដរជាតិ
មិនត្រឹមតែជិះយន្តហោះប្រណិតទេ ឯតម្លៃនាឡិកាលោក ថាក់ស៊ីន ពាក់ចូលស្រុកលើកនេះ ក៏រាប់លាន
ដំណើនៃការវិលត្រលប់ចូលប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កាលពីព្រឹកមិញ គេសង្កេតឃើញថា លោកបានពាក់នាឡិកាដៃប្រណិតពីរគ្រឿង មុននិងក្រោយមកដល់ទឹកដីកំណើត ខណៈតម្លៃក៏រាប់លាន។

យ៉ាងណាមិញ សម្រាប់នាឡិកាដ៏ប្រណិតទីមួយដែលលោក ថាក់ស៊ីន ពាក់ពេលកំពុងជិះលើយន្តហោះឯកជនក្នុងពេលធ្វើដំណើរ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានបញ្ចាក់ថា វាជាយីហោដ៏ល្បី Patek Philippe ម៉ូដែល Grandmaster Chime Ref. 6300 ពណ៌ខៀវចាស់ ដែលមានតម្លៃ៣.២លានដុល្លារអាមេរិក។
ក្រោយមកដល់ប្រទេសថៃភ្លាមៗ អតីតនាយករដ្ឋមន្ត្រីរូបនេះបានប្តូរនាឡិកាថ្មីមួយគ្រឿងទៀតដែលមានពណ៌ក្រហមស្រោបពីខាងក្រៅ។ បន្ទាប់ពីត្រួតពិនិត្យលម្អិតជាបឋមគេបានរកឃើញថា វាជាយីហោ Moonswatch របស់ Swatch X OMEGA: Mission to Mars មានតម្លៃ ២៦៦,២៥ដុល្លារឯណោះ។
ទោះយ៉ាងណាក៏ដោយ ការវិលត្រលប់មកកាន់ស្រុកកំណើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កាលព្រឹកមិញនេះ បង្កឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ក្រុមអ្នកសារព័ត៌មាន ព្រមទាំងអ្នកវិភាគនយោបាយក្នុងប្រទេសថៃ។ជាក់ស្ដែងក្នុងដំណើរនៃការវិលរបស់លោក មិនត្រឹមតែជាយន្តហោះឯកជននោះទេ សូម្បីតែនាឡិកាដៃផ្ទាល់ខ្លួនក៏ត្រូវបានគេជីកកកាយពីតម្លៃមកទម្លាយជាសាធារណៈផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រលប់ចូលស្រុកលើកនេះ លោក ថាក់ស៊ីន ប្រើយន្តហោះប្រណិតមួយគ្រឿងតម្លៃជិត ៧០ លានដុល្លារ
ចុចអាន៖មុនជូនដំណើរបងប្រុសត្រលប់ទៅថៃ លោកស្រី យីងឡាក់ បង្ហោះសារវែងមួយពេញដោយអត្ថន័យ

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច