Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញព្រមានថា វីរុសកូវីដបំប្លែងខ្លួនថ្មីឈ្មោះ Pirola ប្រហែលជាឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ

បានផុស

នៅ

យោងតាមក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលអង់គ្លេស បានព្រមានថា “វីរុសកូវីដបំប្លែងខ្លួនដែលទើបរកឃើញដ៏គួរឲ្យកត់សម្គាល់មួយ ប្រហែលជាកំពុងឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ”។

(រូបថត៖ Wales Online)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានទទួលស្គាល់ថា ពួកគេកំពុងបារម្ភពីវីរុសបំប្លែងខ្លួនដែលគេហៅថា Pirola ដោយសារតែធាតុកំឡាយរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយ អង់គ្លេស​ រួម​ជាមួយ​​អ៊ីស្រាអែល ដាណឺម៉ាក និង​អាមេរិក បាន​រក​ឃើញ​ករណី​នៃវីរុសបំប្លែងខ្លួនឆ្លងខ្លាំងនេះ​រួច​ទៅ​ហើយ។

ក្រុមរបស់ UKHSA និយាយថា ការបង្ហាញខ្លួនយ៉ាងឆាប់រហ័សរបស់វីរុសបំប្លែងខ្លួន BA.2.86 មួយនេះ ក៏បានបង្កជាក្តីបារម្ភអំពីការឆ្លងជាអន្តរជាតិផងដែរ។

លោក Neil Ferguson មកពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (រូបថត៖ BBC)

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញម្នាក់បានចាត់ទុកវាថាជាប្រភេទមេរោគគួរឲ្យចាប់អារម្មណ៍បំផុត ចាប់តាំងពីវីរុសបំប្លែងខ្លួនអូមីក្រុង ចាប់ផ្តើមក្លាយពូជក្នុងរដូវរងាឆ្នាំ២០២១មក។

យ៉ាងណាក្តី អ្នកជំនាញមួយចំនួនបានលើកឡើងថា វាហាក់ដូចជាលឿនពេកហើយ ដែលមនុស្សគ្រប់គ្នាត្រូវភ័យស្លន់ស្លោអំពីរឿងនេះ ព្រោះគ្មានព័ស្តុតាងណាមួយបង្ហាញថា Pirola បង្កការគំរាមកំហែងជាងមេរោគបំប្លែងខ្លួនប្រភេទមុនៗនោះទេ។

ណាមួយ កម្រិតនៃភាពស៊ាំដែលបង្កើតឡើងតាមរយៈការចាក់វ៉ាក់សាំង និងរលកឆ្លងមុនៗ ក៏ធ្វើឲ្យមនុស្សលែងសូវឈឺធ្ងន់និងគ្រោះថ្នាក់ដល់ជីវិតដែរ ហើយគេអាចព្យាបាលបានដូចជាជំងឺផ្តាសាយទូទៅដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO បង្ហាញក្តីបារម្ភ និងកំពុងតាមដាន កូវីដបំប្លែងខ្លួនប្រភេទថ្មី BA.X

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម