ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយផ្អាកជាង ៣ឆ្នាំកន្លះ ដោយសារកូវីដ
ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមដំណើរការជើងហោះហើរអន្តរជាតិលើកដំបូងរបស់ខ្លួន ចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។
តាមទិន្នន័យពីសេវាតាមដានជើងហោះហើរ Flightradar24 បានបង្ហាញថា ជើងហោះហើរ JS151 របស់ក្រុមហ៊ុន Air Koryo បានចាកចេញពីទីក្រុងព្យុងយ៉ាង នៅព្រឹកថ្ងៃអង្គារ ហើយចុះចតនៅអាកាសយានដ្ឋាន Beijing Capital នាម៉ោង០៩:១៦ (ម៉ោងក្នុងស្រុក)។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងទេថាតើ មានអ្នកណាខ្លះនៅលើយន្តហោះនោះ ឬមានអ្នកដំណើរប៉ុន្មាននាក់ដែលជិះក្នុងជើងហោះហើរ JS151 នោះ។
យោងតាម Flightradar24, ជើងហោះហើរ JS151 គឺហោះហើរជាមួយយន្តហោះ Tupolev Tu-204 ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់២១០នាក់។
សូមបញ្ជាក់ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសចិន និយាយថា ខ្លួនបានយល់ព្រមលើការដំណើរការជើងហោះហើរ Air Koryo ទៅកាន់ទីក្រុងប៉េកាំងឡើងវិញ ក្រោយផ្អាកអស់រយៈពេលជាង៣ឆ្នាំកន្លះ ដោយសារតែការបិទព្រំដែនព្រោះជំងឺកូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង បញ្ជាប្រជាជន ត្រូវការពារគ្រប់ផ្ទាំងរូបភាពមេដឹកនាំត្រកូល គីម ពីព្យុះ Khanun ឲ្យបាន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក