ព័ត៌មានអន្ដរជាតិ
អ្នកនេសាទ ៣ នាក់នៅវៀតណាម ពុលត្រីក្រពត រហូតស្លាប់ម្នាក់
អ្នកនេសាទ ៣ នាក់នៅខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាមបានពុលត្រីក្រពត បន្ទាប់ពីបរិភោគស៊ុបជាមួយពងរបស់វា ។

ក្នុងនោះមានអ្នកស្លាប់ម្នាក់ឈ្មោះ N.X.H. ចំណែកឯពីរនាក់ទៀតដែលរួចជីវិតគឺ Tran Phuong Binh វ័យ ៤៦ ឆ្នាំ និង Bui Dinh Linh វ័យ ៤១ ឆ្នាំ ។ ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Kien Giang នៅម៉ោងប្រហែល ១២ យប់ ថ្ងៃអាទិត្យ ទី២០ ខែសីហា ។

គ្រូពេទ្យវិនិច្ឆ័យរោគឃើញថា អ្នកទាំង ២ ពុលត្រីក្រពត ដោយសារមានសញ្ញាដូចជា ស្ពឹកមាត់ និងអណ្ដាត ឈឺក្បាល និងអស់កម្លាំងជាដើម ។ បច្ចុប្បន្នស្ថានភាពសុខភាព Binh និង Linh បានធូរស្បើយហើយ ដូច្នេះគ្រូពេទ្យនឹងឲ្យត្រឡប់ទៅផ្ទះវិញឆាប់ៗ ។
ទន្ទឹមនេះលោក Linh រៀបរាប់ថា នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា អ្នកទាំង ៣ ចាប់បានត្រីក្រពតដ៏ធំមួយចម្ងាយ ៥០ គីឡូម៉ែត្រពីកោះ Nam Du ។ ពួកគេតែងតែបរិភោគត្រីក្រពត ប៉ុន្តែមិនដែលមានបញ្ហាអ្វីឡើយ ។

លុះថ្ងៃធ្វើស៊ុបហូបជុំគ្នាជាមួយត្រីក្រពតដែលមានផ្ទុកពង និងផឹកស្រាបន្តិចបន្តួច ស្រាប់តែបណ្ដាលឲ្យ N.X.H ស្លាប់ត្រឹមរយៈពេលប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ។
បើតាមគ្រូពេទ្យនៅ Kien Giang បានណែនាំថា យើងគួរតែយកថ្លើមត្រីក្រពត ប្រមាត់ និងពងចេញសឹមបរិភោគ ព្រោះវាមានផ្ទុកជាតិពុលខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្ដីប្រពន្ធមួយគូនៅ ម៉ាឡេស៊ី ពុលត្រីកំពត បន្ទាប់ពីទទួលទានលើកដំបូង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ