Connect with us

ព័ត៌មានអន្ដរជាតិ

សំឡេងឆ្នោតដែលបោះប្រឆាំងលោក ស្រេតថា មិនឲ្យធ្វើជានាយករដ្ឋមន្ត្រី ស្ទើរតែទាំងអស់កើតចេញពីបក្សលោក ភិថា

បានផុស

នៅ

សំឡេងឆ្នោតស្ទើរតែទាំងអស់ដែលបោះប្រឆាំងនឹងលោក ស្រេតថា ថាវីស៊ីន មិនឲ្យធ្វើជានាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារ គឺកើតចេញពីគណបក្សចលនាឆ្ពោះទៅមុខរបស់លោក ភិថា លីមចារើនរ៉ាត់ ដែលបានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ឧសភាកន្លងទៅ ។

លោក ស្រេតថា ថាវីស៊ីន

សំឡេងឆ្នោតដែលបានបោះប្រឆាំងនឹងលោកឧកញ៉ាអចលនទ្រព្យវ័យ ៦០ ឆ្នាំរូបនេះមានចំនួន ១៦៤ សំឡេង ហើយក្នុងចំណោមការប្រឆាំងទាំងនោះមាន ១២ សំឡេងកើតចេញពីសមាជិកព្រឹទ្ធសភា និង ១៥២ សំឡេងមកពីសមាជិករដ្ឋសភា ខណៈស្ទើរតែទាំងអស់ចេញពីការបោះឆ្នោតប្រឆាំងដោយគណបក្សចលនាឆ្ពោះទៅមុខ ដែលមានសមាជិកសភាចំនួន ១៥១ រូប ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក ភិថា ក៏បានសរសេរបង្ហោះ បន្ទាប់ពីការបោះឆ្នោតនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលថ្មីដែលកើតចេញពីគណបក្សភឿថៃបានប្រឆាំងនឹងអាណត្តិរបស់ម្ចាស់ឆ្នោត ។ រដ្ឋាភិបាល​ថ្មី​នេះនឹង​មិន​ដែល​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម ឬ​ទទួល​បាន​កិត្តិយស​ណាមួយ​ឡើយ ដោយ​សារ​មាន​ការ​ខក​ចិត្ត​ពី​សាធារណជន និង​បាន​លុប​បំបាត់​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​គ្រប់គ្រង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភិថា បានសង្កត់ធ្ងន់ថា ឥឡូវនេះគណបក្សចលនាឆ្ពោះទៅមុខ នឹងដើរទទួលតួនាទីពេញលេញជាបក្សប្រឆាំង ប៉ុន្តែក៏នឹងឧស្សាហ៍តាមដានរដ្ឋាភិបាលថ្មី ផ្តល់ដំណោះស្រាយ និងស្នើច្បាប់ទៅតាមម្ចាស់ឆ្នោតចង់បានផងដែរ ។

លោកបានបញ្ជាក់ជាថ្មីថា គណបក្សរបស់លោកនឹងមិនក្បត់ការជឿទុកចិត្តរបស់ម្ចាស់ឆ្នោតឡើយ ហើយនឹងបន្តរក្សាការសន្យារបស់ពួកគេ ហើយថែមទាំងអះអាងយ៉ាងម៉ឺងម៉ាត់ផងដែរថា អំណាចចុងក្រោយនៅក្នុងប្រទេសគឺស្ថិតនៅជាមួយប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា លោក ស្រេតថា ថាវីស៊ីន បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២ , ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ លោក ស្រេតថា ប្តេជ្ញាធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម