ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ចាន់អូចា កោះប្រជុំបន្ទាន់ដើម្បីរុះរើប្រមុខយោធា
នាយករដ្ឋមន្ត្រីចាំផ្ទះ និងជារដ្ឋមន្ត្រីការពារជាតិលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃពុធនេះបានអំពាវនាវឲ្យមានកិច្ចប្រជុំជាបន្ទាន់មួយដើម្បីធ្វើការរុះរើប្រមុខយោធា ពោលត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតនាយករដ្ឋមន្ត្រី ។
ដើមឡើយ កិច្ចប្រជុំនេះគ្រោងនឹងធ្វើនៅថ្ងៃទី២៤ ខែសីហា ប៉ុន្តែត្រូវបានកំណត់យកនៅថ្ងៃនេះវិញ ដោយសារតែថៃរកបាននាយករដ្ឋមន្ត្រីថ្មី ស្របពេលដែលប្រមុខកងកម្លាំងប្រដាប់អាវុធចំនួន ៣ រូប និងមេបញ្ជាការកងកម្លាំងការពារជាតិគ្រោងនឹងចូលនិវត្តន៍នៅចុងខែកញ្ញានេះ ។
ពាក់ព័ន្ធនឹងនឹងការរុះរើយោធាប្រចាំឆ្នាំនេះដែរ នឹងមិនត្រូវបានបញ្ជូនបន្តទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនោះទេ ។ ផ្ទុយទៅវិញ ក្រុមប្រឹក្សាដែលមានសមាជិក ៧ រូបដឹកនាំដោយលោក ប្រាយុទ្ធ នឹងពិនិត្យមើលបញ្ជីរុះរើឡើងវិញ ហើយក៏នឹងបញ្ជូនបញ្ជីនេះភ្លាមៗទៅកាន់ព្រះមហាក្សត្រដើម្បីឲ្យទ្រង់អនុម័តផងដែរ ។
គួរបញ្ជាក់ថា លោក ស្រេតថា ថាវីស៊ីន បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai Enquirer
ចុចអាន ៖ លោក ថាក់ស៊ីន ត្រូវបញ្ជូនចេញពីពន្ធនាគារទៅមន្ទីរពេទ្យទាំងកណ្ដាលយប់
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា៨ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?