ព័ត៌មានអន្ដរជាតិ
ដោយសារចង់បានសំណង បុរស ចិន ម្នាក់ ត្រូវរថយន្តបុក ២០ដង ក្នុងពេល២ឆ្នាំ
បុរសម្នាក់មានឈ្មោះ Chen ដោយសារតែអត់ការងារធ្វើនិងខ្វះលុយចាយ បានបង្កអំពើជាចេតនាធ្វើឲ្យខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ២០លើកក្នុងរយៈពេល២ឆ្នាំ ដោយទាមទារសំណងរួមទាំងហេតុផលផ្សេងៗជិត ៦ម៉ឺនយ័ន (៨ពាន់ដុល្លារ)។

កាសែត The Paper បានរាយការណ៍ថា ប៉ូលិសមកពីនាយកដ្ឋានប៉ូលិសចរាចរណ៍ផ្លូវគោកនៃការិយាល័យសន្តិសុខសាធារណៈ Yangpu បាននិយាយថា បន្ទាប់ពីសាកសួរព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍របស់ Chen រកឃើញថាគាត់ត្រូវរថយន្តបត់ស្តាំចំនួន ២០ ដងក្នុងរយៈពេល ២ ឆ្នាំ។ វដ្តនៃគ្រោះថ្នាក់ដែលមានស្ថេរភាព និងប្រេកង់ខ្ពស់នៃគ្រោះថ្នាក់ហាក់ដូចជាលាក់អាថ៌កំបាំងមួយចំនួន។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនធានារ៉ាប់រងក៏បានរាយការណ៍ថា លោក Chen បានទទួលសំណងញឹកញាប់ពេកដោយសារតែការប៉ះទង្គិច និងមានភស្តុតាងនៃស្នាមជាំលើរាងកាយរបស់គាត់។
ក្រោយមកបុរសឈ្មោះ Chen ត្រូវបានប៉ូលិសសាកសួរដោយសារវាក្លាយជាចំណុចគួរឲ្យសង្ស័យជាច្រើន។ នៅទីបំផុតគាត់បានសារភាពថានៅឆ្នាំ២០២១ គាត់ត្រូវបានឡានបុក ខណៈកំពុងដេញឆ្មា ធ្វើឲ្យគំនិតមួយកើតឡើង ហើយចាប់ផ្ដើមមានបំណងប្រើរបួសចាស់ដែលទទួលបាននៅពេលនោះដើម្បីរកប្រាក់បន្ថែម។ រាល់ពេល មានតែយានជំនិះបត់ស្ដាំគាត់តែងតែរត់ទៅដួលពីមុនឡាន។ ព្រោះជាទូទៅ ល្បឿនរបស់យានជំនិះគឺយឺតជាងធម្មតា។ វាក៏មានកន្លែងអាចឲ្យគាត់ជួបគ្រោះថ្នាក់ ស្ទើរតែគ្មានរបួសបន្ថែមនោះទេ។
លោក Chen បានសារភាពថា ខ្លួនក៏បានសិក្សាពីវិធីសាស្ត្រ ចំណេះដឹងចរាចរណ៍ ហើយក៏បានដឹងពីស្ថានភាពផ្លូវចិត្តរបស់ម្ចាស់រថយន្ត ដែលចូលចិត្តដោះស្រាយផងដែរ។ បើទោះជាម្ចាស់រថយន្តគិតថា ខ្លួនបានប៉ះឬមិនប៉ះក៏ដោយ ក៏នៅតែជ្រើសរើសឯកជន ឬធានារ៉ាប់រង ដើម្បីទាមទារបញ្ចប់។
ទោះជាយ៉ាងនេះក្តី តាមរយៈការហៅក្រុមហ៊ុនធានារ៉ាប់រងឲ្យបង់ប្រាក់ និងដើម្បីទទួលបានការទាមទារកាន់តែខ្ពស់ លោក ក៏បានប្រើវិធីក្លែងបន្លំលិខិតបញ្ជាក់ការងារក្លែងក្លាយ ដើម្បីប្រឌិតប្រាក់ឈ្នួលដែលបាត់បង់ និងចំណាយផ្សេងទៀតរហូតក្លាយជាទម្លាប់។
ព្រះរាជអាជ្ញាបានរកឃើញថា ចាប់តាំងពីឆ្នាំ ២០២១ មកលោក Chen បានប្រើប្រាស់របួសចាស់ និងលិខិតចំណូលក្លែងក្លាយ ដើម្បីបោកប្រាស់ជនរងគ្រោះពីសំណង ឬការទាមទារធានារ៉ាប់រងចំនួន ២០ ដង ដោយខុសច្បាប់រកប្រាក់ចំណេញជាង ៦ម៉ឺនយ័ន។ ព្រះរាជអាជ្ញាបន្តទៀតថា បុគ្គលនេះមានចេតនាបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យជនរងគ្រោះយល់ខុសថា ខ្លួនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះថ្នាក់នេះ ហើយបានបោកប្រាស់ក្រុមហ៊ុនធានារ៉ាប់រង ឬប្រាក់ជនរងគ្រោះ ដែលនេះជាបទល្មើសឆបោក ស្របពេលដែលគាត់ត្រូវបានកាត់ទោសកាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រួសារនៅ ចិន បាត់កូនតាំងពីឆ្នាំ ១៩៩៩ ក្រោយ ១៧ឆ្នាំ ទើបដឹងថារស់នៅផ្ទះទល់មុខគ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ