Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះមហាក្សត្រ ថៃ ត្រាស់បង្គាប់តែងតាំងលោក ស្រេតថា ជានាយករដ្ឋមន្ត្រី​ផ្លូវការ

បានផុស

នៅ

អ្នកនាំពាក្យសភាថៃបាននិយាយនៅថ្ងៃពុធនេះថា ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានសម្រេចត្រាស់បង្គាប់ឲ្យលោក ស្រេតថា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះជាផ្លូវការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាំពី ឌីតថាកន បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រធានរដ្ឋសភាបានផ្ញើសារលិខិតមួយច្បាប់ថ្វាយទៅព្រះមហាក្សត្រអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីរួចហើយ ហើយព្រះមហាក្សត្រ ទ្រង់ក៏បានសម្រេចយល់ព្រមឲ្យលោក ស្រេតថា ធ្វើជានាយករដ្ឋមន្ត្រីទី ៣០ ប្រទេសផងដែរ” ។

ទន្ទឹមនោះ អ្នកនាំពាក្យសភារូបនេះបញ្ជាក់បន្ថែមទៀតថា អគ្គលេខាធិការដ្ឋានរដ្ឋសភាថៃក៏គ្រោងនឹងប្រគល់ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនេះទៅដល់ទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃនៅវេលាម៉ោង ៦ ល្ងាចនេះផងដែរ ។

គួរបញ្ជាក់ថា លោក ស្រេតថា ថាវីស៊ីន បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Xinhua

ចុចអាន ៖ ថៃ រកបាននាយករដ្ឋមន្ត្រីថ្មីហើយ ក្រោយជាប់គាំងអស់ពេល ៥ ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម